Tumgik
#ការបណ្តេញចេញដោយបង្ខំ
ellath · 7 years
Text
ពលរដ្ឋ​ចោទ​អភិបាល​ស្រុក​ក្រគរ​ថា​យក​ដី​ពលរដ្ឋ​ទៅ​ឲ្យ​ប្អូន​ខ្លួន
Tumblr media
ប្រភព៖ វិទ្យុអាស៊ីសេរី ទីតាំង​ដី​មាន​ជម្លោះ​នៅ​ក្បែរ​ផ្សារ​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​លោកស្រី ប៊ុង គៀង ចង​បណ្ដា​ជូន​ដំណឹង​នៅ​លើ​ដី​បញ្ជាក់​ថា ដី​កំពុង​មាន​ជម្លោះ​មិន​អាច​អភិវឌ្ឍ​អ្វី​បាន។ រូបថត​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។ អតីត​អធិការ និង​បច្ចុប្បន្ន​ជា​អភិបាល​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោក ប៊ិន វណ្ណា ត្រូវ​ពលរដ្ឋ​ចោទ​ថា បំពាន​អំណាច​សាលក្រម​តុលាការ…
View On WordPress
0 notes
ellath · 7 years
Text
ពលរដ្ឋ​ស្នើ​សាលា​ក្រុង​កុំ​ពង្រីក​ផ្លូវ​ដល់​ ៣០ ម៉ែត្រ
Tumblr media
ប្រភព៖ ភ្នំពេញប៉ុស្តិ៍ លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​នឹង​រង​ផលប៉ះពាល់​បើ​ពង្រីក​ផ្លូវ​បន្ថែម​ទៀត​​​។ ហុង មិនា ភ្នំពេញៈ ប្រជាពលរដ្ឋ​ចំនួន ៥៨ គ្រួសារ​រស់នៅ​តាម​ផ្លូវ​ទៅ​ទំនប់​កប់ស្រូវ​ជាប់​គល់ស្ពាន​ព្រែកព្នៅ​ស្នើសុំ​ឲ្យ​សាលា​រាជធានី​កុំ​ពង្រីក​​ផ្លូវ​ដល់​ ៣០ ​ម៉ែត្រ​ដោយ​ស្នើសុំ​ឲ្យ​ពង្រីក​ត្រឹម​ ២៥ ​ម៉ែត្រ​បាន​ហើយ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​របស់​ពួកគាត់​។…
View On WordPress
0 notes
ellath · 7 years
Text
ស្រី្ត​មាន​ផ្ទៃ​ពោះ​ ៥​ ខែ​រងរបួស ​ពេល​តុលាការ​កាត់​ទោស​ទេព វន្នី ២​ឆ្នាំ​កន្លះ
ស្រី្ត​មាន​ផ្ទៃ​ពោះ​ ៥​ ខែ​រងរបួស ​ពេល​តុលាការ​កាត់​ទោស​ទេព វន្នី ២​ឆ្នាំ​កន្លះ
Tumblr media
រថយន្តពន្ធនាគារដឹក សកម្មជនដីធ្លី ទេព វន្នី មកសវនាការកាលពីព្រឹកមិញ។ ហេង ជីវ័ន ភ្នំពេញៈ ស្ត្រីសកម្មដីធ្លីម្នាក់ដែលមានផ្ទៃពោះ ៥ ខែ និងសកម្មជន ៣នាក់ផ្សេងទៀង រងបួសនៅពេលមានការប៉ះទង្គិចគ្នាមួយប្រាវ នៅព្រឹកនេះ ស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស សកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ ២ ឆ្នាំកន្លះ តាមបណ្តឹងរបស់សន្តិសុខខណ្ឌដូនពេញពាក់ព័ន្ធ (more…)
View On WordPress
0 notes
ellath · 7 years
Text
សកម្មជន​បឹងកក់ ទេព វន្នី ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៣០​ខែ ខណៈ​មនុស្ស​បួន​នាក់​ទៀត រង​ការ​វាយដំ
Tumblr media
អ្នកស្រី ណាត ស្រីណាក់ ប្រជាពលរដ្ឋមកពីសហគមន៍បូរីកីឡា ត្រូវក្រុមអ្នកតវ៉ា លើកដាក់ម៉ូតូកង់បី ក្រោយការដួលសន្លប់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី ២៣ ខែ កុម្ភៈ ��្នាំ ២០១៧។ (ហ៊ុល រស្មី/VOA) ក្នុងថ្ងៃនៃការបើកសវនាការកាត់ទោសអ្នកស្រី ទេព វន្នី ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អំពើហិង្សាក៏បានកើតឡើង នៅមុខសាលាដំបូងរាជធានីភ្នំពេញ និងនៅក្នុងផ្សារទំនើបមួយនៅជាប់ពហុកីឡាដ្ឋានជាតិអូឡាំពិក ខណៈអ្នកតវ៉ាជាង៥០នាក់…
View On WordPress
0 notes
ellath · 7 years
Text
សន្ដិសុខខណ្ឌបង្ក្រាបលើសកម្មជនបឹងកក់នៅមុខតុលាការ
Tumblr media
ក្រុមសន្ដិសុខខណ្ឌ៧មករា កំពុងវាយទាត់ធាក់ទៅលើបុរសម្នាក់ (ហ្វេសប៊ុក SBN) អ្នកសារព័ត៌មាននិងសាក្សីបានឃើញផ្ទាល់ភ្នែក ថាក្រុមសន្ដិសុខខណ្ឌ៧មករាបានបង្ក្រាបទៅលើក្រុមស្ដ្រីអ្នកតវ៉ាមកពីតំបន់បឹងកក់នៅមុខសាលាដំបូងរាជធានីភ្នំពេញ បណ្ដាលឲ្យមានអ្នករងរបួសមួយចំនួន។ (more…)
View On WordPress
0 notes
ellath · 7 years
Text
ពលរដ្ឋ​ចំណាក​ស្រុក​១៣​គ្រួសារ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ខេត្ត​មណ្ឌលគិរី
Tumblr media
ផែនទីខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋចំណាកស្រុក ១៣គ្រួសារដែលនាំគ្នាទៅរស់នៅតំបន់ប៉ោដើមស្វាយព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ អំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលផ្តល់ដីនៅតំបន់នោះ សម្រាប់សម្បទានសង្គមកិច្ចឲ្យប្រជាពលរដ្ឋធ្វើកសិកម្មចិញ្ចឹមជីវិត ដោយសារពួកគាត់សុទ្ធសឹងតែជាអ្នកក្រីក្រគ្មានដី។ ចំណែកអ្នកនាំពាក្យសាលាខេត្ត អំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តគោលការណ៍សុំដីសម្បទានសង្គមកិច្ច (more…)
View On WordPress
0 notes
ellath · 7 years
Text
សន្តិសុខរារាំងមិនឲ្យអ្នកបឹងកក់ដាក់ញ្ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី
Tumblr media
សន្តិសុខរារាំងមិនឲ្យអ្នកបឹងកក់ដាក់ញ្ញត្តិ ប្រជាសហគមន៍បឹងកក់ធ្វើដំណើរទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ ដើម្បីស្វែងរកដំណោះស្រាយ បញ្ហាដីធ្លីនិងបញ្ហាប្រឈមផ្សេងៗទៀតដែលពួកគេកំពុងជួបប្រទះ ឲ្យលោកនាយករដ្ឋមន្ត្រីជួយ (more…)
View On WordPress
0 notes
ellath · 7 years
Text
អ្នក​ភូមិ​២២​គ្រួសារ​នៅ​ឧត្ដរមានជ័យ​ដែល​រង​ការ​បណ្ដេញ​ចេញ​រស់​នៅ​ក្នុង​ជីវភាព​ខ្វះ​អាហារ
ប្រភព ៖ RFA អតីត​អ្នក​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង ដែល​ទទួល​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ជួយ​ពន្លឿន​ការ​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​មក​ឱ្យ​ពួកគេ​ ​២១៤​គ្រួសារ ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​បាន​ធ្វើ​ស្រែចម្ការ​ចិញ្ចឹម​ជីវិត​វិញ។ ​ការ​អំពាវនាវ​នេះ…
View On WordPress
0 notes
ellath · 7 years
Text
អ្នក​​​ភូមិ​​​ប្រហែល​​​១.០០​​០​​​គ្រួសារ​​​នឹ​​​ង​​​ត្រូវ​​​ឲ្យ​​​រើ​​​លំដៅ​ចេញ​​​ពី​​​លើ​​​ភ្នំ​​​គូលែន​​​​​​ទៅរស់នៅ​​​តាម​​​��ើងភ្នំ
Tumblr media
ប្រភព៖ ខេមបូឌាដេលី រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងកាលពីម្សិលមិញថា អ្នកភូមិប្រហែល១.០០0គ្រួសារដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ក្នុងខេត្តសៀមរាបនឹងត្រូវឲ្យរើលំនៅដើម្បីទប់ស្កាត់កុំឲ្យពួកគាត់បន្តធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដោយសារការកាប់ទន្ទ្រាន ព្រៃយកដី ការសាងសង់ផ្ទះ ការលក់ដូររបស់របរផ្សេងៗ និងដោយសារកាកសំណល់។ លោក សាយ សំអាល់ បានលើកឡើងថា អ្នកភូមិទាំងនេះបានចូលទៅចាប់ដីនៅក្នុងឧទ្យានជាតិនេះ…
View On WordPress
0 notes
ellath · 7 years
Text
គ្រួសារ​​​ខ្លះ​​​បន្ត​​​ស្នាក់​​​នៅ​​​​​​ ខណៈគ្រួសារ​​​ភាគច្រើន​​​កំពុង​​​រើ​​​ចេញ​​​ពី​​​អគារ​​​ប៊ូឌីញ
Tumblr media
ប្រភព៖ ខេមបូឌាដេលី បុរសពីរនាក់លើកអីវ៉ាន់ដាក់រថយន្ត ខណៈដែលប្រជាពលរដ្ឋរស់នៅកន្លែងនោះរើចេញពីអគារប៊ូឌីញ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី ប្រជាជនដែលរស់នៅ អគារប៊ូឌីញដ៏ចាស់ទ្រុឌទ្រោមក្នុងរាជធានីភ្នំពេញកំពុងតែនាំគ្នារើចេញហើយ។ ម្ចាស់ផ្ទះភាគច្រើនបានទទួលយកសំណង ហើយបានបិទទ្វារបន្ទប់របស់ខ្លួនអស់ហើយ។ ប៉ុន្តែគ្រួសារមួយចំនួនមិនទាន់រើចេញនៅឡើយទេ ដោយអះអាងថា…
View On WordPress
0 notes
ellath · 7 years
Text
សំណង់​ខុស​ច្បាប់​ ៥០០ ​កន្លែង​ត្រូវ​រើ​ចេញ​ពី​តំបន់​អង្គរ
ប្រភព ៖ ភ្នំពេញបុស្តិ៍ អាជ្ញាធរ​អប្សរា​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​ជាង​ ៥០០ ​កន្លែង​បញ្ឈប់​ការ​សាងសង់​ខុស​ច្បាប់ ហើយ​ធ្វើការ​រុះរើ​ចេញ​វិញ​នៅ​មុន​ពេល​កម្លាំង​ចម្រុះ​ចាត់​វិធានការ​រដ្ឋបាល​ដែល​អាច​ធ្វើ​ឡើង​នៅ​សប្តាហ៍​នេះ​។ អាជ្ញាធរ​អប្សរា​បាន​ដឹង​ពី​សកម្មភាព​ខុស​ច្បាស់​នេះ​ដោយ​រកឃើញ​ថា​ (more…)
View On WordPress
0 notes
ellath · 7 years
Text
ព្រឹកនេះ ជួបម្តងទៀតជាមួយពលរដ្ឋមិនព្រម​ចាកចេញ​​ពី​ប៊ូឌិញ​
ប្រភព ៖ កោះសន្តិភាព សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា នេះ ស្ថិត​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា តំណាង​ក្រុមហ៊ុន​ជប៉ុន Arakawa ​​នឹង​ជួបពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​​ចំនួន​​ជាង​​៤០​គ្រួសារ​បន្តទៀត ដែល​ (more…)
View On WordPress
0 notes
ellath · 7 years
Text
សហគមន៍ផ្លូវដែកជំរុញជាថ្មី​ទៅអភិបាលរាជធានីឲ្យបង្ហាញគម្រោងអភិវឌ្ឍ
ប្រភព ៖ VOD ប្រជាសហគមន៍ផ្លូវដែកបានយកញត្តិដាក់នៅសាលារាជធានីភ្នំពេញជាថ្មីទៀតនៅថ្ងៃនេះ ដើម្បីជំរុញទៅអភិបាល​ស្ថាប័ន​នេះ ជួយពន្លឿនការបង្ហាញគម្រោងអភិវឌ្ឍន៍​បណ្តោយ​ផ្លូវ​ដែក ​​ជូន​ពួក​គេ​ឲ្យ​​បាន​​ឆាប់​​។ អ្នកស្រី​ ហ៊ន់ ពៅ​ តំណាង​សហគមន៍ភូមិ២៣ បានរៀបរាប់ប្រាប់ VOD បន្ទាប់ពីយកញត្តិដាក់នៅ សាលា​រាជ​​ធានីភ្នំពេញថា ដើម​ចម​ដែល​​នាំ​ឲ្យពួកគេយកញត្តិ​ដាក់​ទៅសាលារាជ​ធានី​ភ្នំពេញ​​​ជា​ថ្មី​ទៀត…
View On WordPress
0 notes
ellath · 7 years
Text
សហគមន៍ក្រីក្រក្នុងរាជធានីបន្តជំរុញរដ្ឋាភិបាលឲ្យបញ្ចប់វិវាទដីធ្លីមុនបោះឆ្នោត
ប្រភព ៖ VOD ពលរដ្ឋមកពី៤សហគមន៍ក្នុងរាជធានីភ្នំពេញ ជំរុញរដ្ឋាភិបាល ឲ្យពន្លឿនកិច្ចអន្តរាគមន៍ បញ្ចប់វិវាទដីធ្លី របស់ពួកគេ ដែលថាបានអូសបន្លាយច្រើនឆ្នាំមកនេះ ខណៈការបោះឆ្នោត ឃុំ សង្កាត់ កាន់តែ​ខិត​ជិត​មក​ដល់។ អ្នកតវ៉ាប្រមាណ៣០នាក់ មកពីសហគមន៍បុរីកីឡា អតីតបឹងកក់ សហគមន៍ប្រលានយន្តហោះ និង​សហ​គមន៍ផ្សេងទៀត នៅថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នានៅខុទ្ទកាល័យលោកនាយក រដ្ឋមន្រ្តីហ៊ុ​នសែន ។ ពួកគេថា ការប្រមូលផ្តុំគ្នានេះ…
View On WordPress
0 notes
ellath · 7 years
Text
អ្នក​បឹងកក់ សុំ​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌ ដើម្បី​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី​
អ្នក​បឹងកក់ សុំ​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌ ដើម្បី​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី​
ប្រភព ៖ ថ្មីៗ ប្រជាពលរដ្ឋ និង​សកម្មជន​ក្នុង​តំបន់​បឹងកក់ ប្រមាណ​ជា​២០​នាក់ បាននាំគ្នា​យក​ញត្តិ​ទៅ​ដា​ក់នៅ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៧​នេះ ដើម្បី​សុំ​អន្តរាគមន៍ លើ​ករណី​លោកស្រី ទេព វ​ន្នី ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។  ​គោលបំណង​របស់​ប្រជាពលរដ្ឋ​ទាំងនោះ គឺ​ចង់​ឲ្យ​ក្រសួងយុត្តិធម៌ ធ្វើយ៉ាងណា ដើម្បី​ជំរុញ​ឲ្យ​មាន​ការសើរើ​សំណុំរឿង​ឡើងវិញ ហើយ​អាចឈាន​ទៅដល់​ដោះលែង​លោកស្រី ទេព…
View On WordPress
0 notes
ellath · 7 years
Photo
Tumblr media
Roadside families protest at City Hall Source : KhmerTimes Nearly 100 residents living along a stretch of land running from a railway in Boeung Kak to National Road 5 have gathered again outside City Hall to demand information about the development of a new road threatening to destroy their homes.
0 notes