Tumgik
bi-history · 3 years
Text
Tumblr media
ក្រោយពីបងប្អូនបានសិក្សាអានយ៉ាងលម្អិត ពីក្រុមខ្មែរក្រហមទាំង៤ក្រុម និងភូមិភាគ តំបន់ គ្រប់គ្រងរបស់មេកម្មាភិបាលខ្មែរក្រហម ដើម្បីបញ្ជាក់ថា នៅក្នុងតំបន់ណា មានការសម្លាប់ប្រជាពលរដ្ឋ បង្អត់អាហារ ធ្វើការលើសពលកម្ម។ ឥឡូវនេះ ខ្ញុំសូមលើកហេតុផលឱ្យបងប្អូនសិក្សាស្វែងយល់បន្ថែម ចំពោះការបាត់បង់អាយុជីវិតប្រជាជនខ្មែរ អស់ប្រមាណជាង២លាននាក់ នៅក្នុងរយៈពេលជាង៨ឆ្នាំ ក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ និងរបបសាធារណរដ្ឋខ្មែរ ( បញ្ជាក់ : នៅក្នុងរបបសាធារណរដ្ឋខ្មែរ រយៈពេល៥ឆ្នាំ អត់មានជំរឿនប្រជាជននោះទេ ប្រជាពលរដ្ឋខ្មែរ ប្រមាណជាង១លាននាក់ ត្រូវបាត់បង់ជីវិតដោយសារ ការទម្លាក់គ្រាប់បែករាប់ម៉ឺនតោននៅទូទាំងប្រទេសខ្មែរ របស់ពួកកងទ័ពអាមេរិកកាំង . សង្គ្រាមឈ្លានពានរបស់ពួកទ័ពយួន ក្នុងរយ:ពេលបីឆ្នាំដំបូង សម្លាប់ទាហានខ្មែរនិង ប្រជាជនខ្មែរ អស់រាប់ម៉ឺននាក់ ជាពិសេសគឺការកង្វះចំណីអាហារជំងឺឆ្លង ជាដើម។ តែចុងក្រោយគេបានរាប់បញ្ចូលចំនួនជាង១លាននោះ ដាក់ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យតែម្ដង ដើម្បីដាក់បន្ទុកបន្ថែមកាន់តែធ្ងន់ លើពួកខ្មែរក្រហម ព្រោះពួកគេដឹងថា បើចោទរបបសាធារណរដ្ឋខ្មែរមិនបានទេ ព្រោះប្រជាជនខ្មែរ គាត់បានដឹងរឿងច្រើន )។
#ការបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរ ក្នុងរយៈពេល៣ឆ្នាំ ក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម ដែលជារបបដឹកនាំមួយ ដែលប្រឈមនឹងការឈ្លានពានរបស់ពួកយួនជិត២ឆ្នាំនិងចារកិច្ចយួនស្ទើរតែទូទាំងប្រទេស។
ទី១. សង្គ្រាមពួកយួនឈ្លានពាន ទាំង២ច្រក ភូមិភាគនិរតីនិងភូមិភាគបូព៌ា នៅក្នុងរយៈពេលជិត២ឆ្នាំ បានសម្លាប់កងទ័ពខ្មែរក្រហមនិងប្រជាជនខ្មែរ រស់នៅតាមព្រំដែន អស់ចំនួនរាប់ម៉ឺននាក់។
ទី២. ពួកយៀកមិញចារកិច្ចយួន បានបន្លំខ្លួន ចូលទៅនៅជួរកម្មាភិបាលរបស់ខ្មែរក្រហម ពួកនៅភូមិភាគបូព៌ានិងភូមិភាគនិរតី ពួកវាបានបញ្ជាឱ្យខ្មែរក្រហមនៅក្រោមបញ្ជាវា សម្លាប់អ្នកចេះដឹងនិងមនុស្សសង្គមចាស់ ចោលគ្មានសល់ អស់ចំនួនរាប់ម៉ឺននាក់ ដោយប្រាប់ថា អង្គការថ្នាក់លើជាអ្នកបញ្ជា។
ទី៣. យុទ្ធនាការបោសសម្អាត ពួកស៊ីរូងផ្ទៃក្នុង ក្បាលយួនខ្លួនខ្មែរ នៅពួកភូមិភាគបូព៌ា និងភូមិភាគពាយ័ព្យ ចំនួនប្រមាណ ជាង៦ម៉ឺននាក់ សម្លាប់នៅហ្នឹងកន្លែង និងចាប់ខ្លួន បញ្ជូនយកមកដាក់ក្នុងគុកទួលស្លែង នៅសល់តែជាង១០០នាក់ប៉ុណ្ណោះ ដែលដឹងខ្លួនទាន់ពេល ក៏នាំគ្នារត់ទៅស្រុកយួនទាន់ពេល ទើបមានរណសិរ្ស២ធ្នូ ប៉ែនសុវណ្ណ ជាមេគេ នៅក្រោមបញ្ជារបស់យួន។
នៅមានត
0 notes
bi-history · 3 years
Text
ធ្វើសង្រ្គាមឈ្នះស្ដេចសង្រ្គាមលោកលើកទី១ លោកលើកទី២ មហាអំណាចបារាំង និងមហាអំណាចអាមេរិក ខ្ទេចទាំងស្រុកខ្មែរនិងស្រុកឡាវ ពិតជាសាហាវមែនកូនសិស្សតាហូរ ឈ្មោះ វ៉ូង្វៀងយ៉ាប។ គាត់ជាមនុស្សម្នាក់មិនដែលចូលសាលាយោធា តែផ្ទុយទៅវិញ ត្រឹមតែជានិស្សិតវិទ្យាសាស្ត្រនយោបាយដែលមានទស្សនវិជ្ជាផ្នែកកងទ័ពតែប៉ុណ្ណោះ។ តែក្រោយពេលគាត់បានជួបហូជីមិញ និងសិក្សាពីក្បួនសឹកស៊ុនអ៊ូ គាត់ប្រៀបបានដូចខ្លាដុតស្លាបមួយ ដឹកនាំទ័ពចេញប្រយុទ្ធ នៅក្នុងសមរភូមិ មិនខ្លាចស្លាប់អញ្ចឹង។ ដូចបងប្អូនធ្លាប់ដឹងហើយថា សង្គ្រាមនៅឌៀនបៀនភូ វ៉ូង្វៀនយ៉ាប់ បានបង្ក្រាបអាណានិគមបារាំង យ៉ាងចាស់ដៃ បើពួកបារាំងទ្រាំហួសតែប៉ុន្មានថ្ងៃនៅលើភ្នំបន្ត ក៏ប្រហែលពួកកងទ័ពបារាំងទាំងអស់ អាចដាច់ពោះស្លាប់នៅលើភ្នំ ដោយសារស្នាដៃ កាត់ផ្តាច់ផ្លូវស្បៀងរបស់ វ៉ូង្វៀនយ៉ាប មិនខាន។
នៅពេលដែលធ្វើសង្គ្រាមជាមួយអាមេរិក មេទ័ពអាមេរិកបាននិយាយថា វ៉ូង្វៀនយ៉ាប់ ជាមេទ័ពដ៏ព្រៃផ្សៃ ប៉ុន្តែ វ៉ូង្វៀនយ៉ាប បានតបវិញថា គាត់ហ៊ានចំណាយជីវិត ជនជាតិវៀតណាមលើសពីប្រាំលាននាក់ទៀត ឱ្យតែអាចរំដោះប្រទេសបាន ពីចក្រពត្តិអាមេរិក។ បើនិយាយពីកងទ័ពអាមេរិក ពេលប្រយុទ្ធជាមួយកងទ័ពយួនវិញ ការប្រយុទ្ធ មានទាំងលើគោក លើទឹក លើអាកាស ក្រោមដី យកស្រីជាចារកិច្ច យុទ្ធសាស្ត្រល្បិចកលរាប់ពាន់ជំពូក រហូតអាមេរិកសុខចិត្តចុះចាញ់សង្គ្រាមយ៉ាងអាម៉ាស។ បើតាមយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់វ៉ូង្វៀនយ៉ាប វិភាគប្រវត្តិសាស្ត្រជាច្រើនសុទ្ធតែនិយាយថា ជាផែនការធ្វើសង្គ្រាមវាយយក បីប្រទេសក្នុងពេលតែមួយ បង្កើតជាឥណ្ឌូចិន ( ខ្មែរ យូន ឡាវ) ក្នុងឆ្នាំ១៩៧៥ ផែនការនោះពិតជាបានជោគជ័យពិតប្រាកដមែន តែចង្រៃអី លោក ប៉ុល ពត បានងើបបះបោរ ប្រឆាំង មិនយល់ព្រមស្ថិតនៅក្រោមការគ្រប់គ្រងរបស់យួនទៅវិញ។ ពេលនោះយួនវាខឹងខ្លាំងណាស់ វាខំលះបង់កងទ័ពរាប់ម៉ឺននាក់ ធ្វើសង្គ្រាមនៅក្នុងស្រុកខ្មែរ ស្រាប់តែចុងក្រោយបែរជា ប៉ុល ពត ចាំទទួលផល ទើបវារៀបកលល្បិច៣ ដើម្បីបំផ្លាញសម្លាប់ខ្មែរនិង ប៉ុល ពត ដូចជា ផែនការធ្វើរដ្ឋប្រហារ បង្កប់ចារកិច្ចដើម្បីសម្លាប់ខ្មែរ ធ្វើសង្គ្រាមឈ្លានពានទឹកដីខ្មែរចំនួន៣លើក រហូតដល់ដួលរលំរបបខ្មែរក្រហមឆ្នាំ១៩៧៩។
Tumblr media
0 notes
bi-history · 3 years
Text
ជនជាតិយួន មានឈ្មោះដើមថា យូវ៉េ ឫណាំវៀត មានអម្បូរនៅក្នុងពូជម៉ុងហ្គោល មានដើមកំណើតដំបូងនៅក្នុងប្រទេសចិនដីគោកសព្វថ្ងៃនេះ គឺរស់នៅម្ដុំខាងត្បូងក្រុងសៀងហៃ នៅលើដីទំនាបនៃទន្លេយ៉ងសេ មិនមែនជាជនជាតិដើម នៅក្នុងតំបន់ឥណ្ឌូចិននោះទេ។ ដោយមានចម្បាំង ជាមួយនឹងពួកចិនផង និងមានហេតុភេទផ្សេងៗទៀត ជនជាតិយួន ក៏ធ្វើដំណើរឆ្ពោះមកទិសខាងត្បូង។ ពួកនេះបានតាំងនៅដំបូងលើទំនាបនៃទន្លេក្រហម ឬតុងកឹង ដែលមានរាជធានីឈ្មោះថា ដុងគិញ ក្រោយមកទៀតគេហៅថា ហាណូយ ។
លុះដល់ឆ្នាំ៩៣៩ ទើបពួកយួនបានមកតាំងស៊ប់នៅក្នុងដែន តុងកឹង ដែលគេនិយមហៅថា បាក់គី ( ទឹកដីតុងកឹង មានពួកម៉េវ , ថៃ , ម៉ន។ល។ រស់នៅមុនជនជាតិយួន)។ ដោយទឹកដីតុងកឹង ឬ បាក់គី ទឹកដីតូចចង្អៀតពេក ពួកជនជាតិយួន ក៏ធ្វើចម្បាំងពង្រីកទឹកដីរបស់ខ្លួន មកលើប្រទេសចាម (ប្រទេសចម្ប៉ា) ដែលនៅខាងត្បូងតុងកឹង ដើម្បីនឹងយកនគរចាម បាន ពួកយួនប្រើពេលវរលា ពីឆ្នាំ៦០៥ រហូតដល់ឆ្នាំ១៦៩៧ សរុបគឺស្មើ១០៩២ឆ្នាំ។ ទីក្រុងពិជ័យ ដែលជារាជធានីនៃប្រទេសចាម ត្រូវពួកយួនយកបាននៅក្នុងឆ្នាំ ១៤៧០។ ពេលបាននគរចាម ហើយ យួនឱ្យឈ្មោះថា អណ្ណាម ឬ ទ្រុងគី ដែលមានរាជធានីឈ្មោះ ក្រុងវ៉េ ។
ដោយឃើញដីខ្មែរនៅម្ដុំកម្ពុជាក្រោម មានជីជាតិល្អ ជនជាតិយួន ក៏ចាប់ផ្ដើមពង្រើកទឹកដីរបស់ខ្លួនមកលើកន្លែងនោះបន្ថែមទៀត ដោយការចាប់ផ្ដើមពីការខ្ចីដី នៅសម័យព្រះបាទជ័យជេដ្ឋាទី២ ដែលមានប្រពន្ធយួន។ ពួកយួនត្រូវប្រើពេលពីឆ្នាំ១៦១៨ រហូតដល់ឆ្នាំ១៩៤៩ គឺស្មើនឹងរយ:ពេល ៣៣១ ឆ្នាំ ទឹកដីកម្ពុជាក្រោម ស្ថិតនៅក្នុងកណ្តាប់ដៃរបស់យួន ក្នុងសម័យអាណានិគមបារាំង ពួកបារាំងបានកាត់ឱ្យស្ដេចយួនបាវដាយ។ ដីខ្មែរនៅកម្ពុជាក្រោម យួនឱ្យឈ្មោះហៅថា កូសាំស៊ីន ឬណាំគី ។ ចំណែកទីក្រុងព្រៃនគរ ពួកយួនប្ដូរហៅទីក្រុងសៃហ្គន ឬទីក្រុងហូជីមិញ។
ក្រោយពីហូជីមិញ ដណ្ដើមបានឯករាជ្យពីអាណានិគមបារាំង ឆ្នាំ១៩៥៤ រំលងបានមួយឆ្នាំ ក្នុងឆ្នាំ១៩៥៥ ប្រទេសយួន ត្រូវប្រឈមមុខសង្គ្រាមជាមួយនឹងអាមេរិក ដែលមកទប់ទល់លទ្ធិកុម្មុយនិស្តនៅក្នុងឥណ្ឌូចិនបន្ត ក៏បង្កឱ្យសង្គ្រាមនោះឆាបឆេះចូលដល់ប្រទេសខ្មែរនិងប្រទេសឡាវ។ ហូជីមិញ បានប្រើឱ្យពួកកុម្មុយនិស្ត ដែលគាត់បង្កើតតាំងពី សម័យអាណានិគមបារាំង ចាប់ផ្ដើមប្រឆាំងនឹងរដ្ឋាភិបាលខ្មែរនិងរដ្ឋាភិបាលឡាវដោយមានកងទ័ព យួនយៀកកុង ជាខ្នងបង្អែក។ រហូតដល់ឆ្នាំ១៩៧៥ ពួកកុម្មុយនីស្តទាំងបីប្រទេស មាន ខ្មែរ យួន ឡាវ ទទួលបានជោគជ័យឈ្នះអាមេរិកនិងពួកសេរី។ តែអ្វីដែលមិននឹកស្មានដល់ ពួកយួនអាចគ្រប់គ្រងបានតែប្រទេសយួន និងប្រទេសឡាវតែប៉ុណ្ណោះ ចំណែកប្រទេសខ្មែរវិញ មនុស្សដែលហូជីមិញ ទុកចិត្តបំផុតគឺនួនជា បែរជាសហការគ្នា ជាមួយប៉ុលពត ងើបបះបោមិនព្រមស្ថិតនៅក្រោមការគ្រប់គ្រង របស់យួនទៅវិញ។
គេនិយាយថាជនជាតិយួន អាចសន្សំទឹកដី តាំងពីគ្មានទឹកដីមួយដុំ នៅ១០០ឆ្នាំមុនគ.ស លុះត្រាតែបានដីយ៉ាងធំទូលាយរហូតដល់ពេលសព្វថ្ងៃនេះ។ ចំណែកខ្មែរយើងវិញ ខាងលិចក៏បាត់ ខាងកើតក៏បង់ កណ្ដាលលិចលង់ ស្ទើរលស់ព្រលឹង ដូចជាបងប្អូនបានដឹងស្រាប់ហើយខ្មែរសព្វថ្ងៃនេះ ចាប់តាំងពីឆ្នាំ១៩៧៩ យួនវាមិនដែលប្រលេងយើងទេ។
Tumblr media
1 note · View note
bi-history · 3 years
Text
សម្ដេចហ៊ុនសែនជាកូនធម៌របស់សម្ដេចសីហនុ កូនធម៌និងឪពុកធម៌ នៅក្នុងប្រវត្តិសាស្រ្តមិនសូវខុសគ្នាទេ អរគុណយួនដូចគ្នា ចំណែកប្រជាជនខ្មែរដែលមិនដឹងរឿង ក៏អរគុណតាមទៅ។
ក្នុងសម័យសង្គមរាស្រ្តនិយម តាយើងបានជួយយួនខាងជើងវាយយួនខាងត្បូង ដូចជា បង្កើតផ្លូវលំហូជីមិញ ជាផ្លូវសម្រាប់ដឹកជញ្ជូនសម្ភាវុធ ស្បៀង សម្ភារៈសឹកផ្សេងៗ ពីចិន ឆ្លងកាត់តាមស្រុកខ្មែរ ឱ្យយួនខាងជើង មិនតែប៉ុណ្ណោះថែមទាំងជួយលាក់កងទ័ពយួនយៀកកុងនៅក្នុងទឹកដីខ្មែរថែមទៀត។ ចូលដល់ឆ្នាំ១៩៧០ ប្រទេសខ្មែរចាប់ផ្ដើមមានចលាចល តាយើងអត់ខ្វល់អ្វីឡើយ ហើយយកលេសឈឺទៅប្រទេសបារាំងបាត់ ទុកអោយ លន់ នល់ ទទួលថ្មបាក់ជំនួស ទោះបីជា លន់ នល់ទៅតាមហៅឱ្យវិលត្រឡប់មកវិញ ដោះស្រាយបញ្ហាស្រុកខ្មែរ ជាច្រើនលើកក៏មិនព្រមមកដែរ។ ពេល លន់ នល់ បង្កើតព្រឹត្តិការណ៍ ការបោះឆ្នោតដកសេចក្ដីទុកចិត្ត១៨ មីនា ដើម្បីដេញកងទ័ពយួននៅក្នុងស្រុកខ្មែរ បែរជាតាយើង នៅដើមខែមេសា ប្រកាសមកពីប៉េកាំង មកថា អោយខ្មែររត់ចូលព្រៃ ដើម្បីយកអំណាចឱ្យទ្រង់វិញ។ មិនតែប៉ុណ្ណោះ តាយើង ថែមទាំងបានប្រកាស ទទួលស្គាល់ថា កងទ័ពយួនយៀកកុង រាប់ម៉ឺននាក់ នៅក្នុងទឹកដីខ្មែរស្រាប់ ដែលតាយើងលាក់ពីមុន ជាកងទ័ពរំដោះជាតិរបស់ទ្រង់ ពេលនោះគឺដូចបើកផ្លូវឱ្យ កងទ័ពយួនចូលឈ្លានពានប្រទេសខ្មែរយ៉ាងអាណាធិបតេយ្យអញ្ចឹង។ បងប្អូនមានដឹងថាយ៉ាងម៉េចទៀតទេ? តាយើងនឹងប្រជាជនខ្មែរយើង បានថ្លែងអំណរគុណអរគុណយួនខ្លាំងណាស់ ដែលខំមកជួយ។ គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ទឹកដីខ្មែរយើង ២/៣ ត្រូវស្ថិតនៅក្នុងដៃរបស់កងទ័ពយួន ហើយពេលយួនវាយឈ្នះទៅដល់កន្លែងណាគឺពួកយួនរៀបចំ មេភូមិយួន ឱ្យគ្រប់គ្រងនៅទីនោះ។ ចំណែកតាយើង និង ប្រជាជនខ្មែរ ពេលឃើញយួនធ្វើបែបហ្នឹង មិនត្រឹមតែមិនខឹងយួនទេ ថែមទាំងស្រែកអរគុណយួនថា យួនជាអ្នកមានគុណ កុំតែបានកងទ័ពយួនមកជួយ កុំអីក៏គ្មានជ័យជំនះយ៉ាងធំធេងបែបនេះដែរ។
នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម ជារបបមួយ ដែលកើតឡើងពីការដណ្ដើមពីយួន ធ្វើឱ្យពួកយួន វាខឹងសម្បារយ៉ាងខ្លាំង។ ពួកយួនបានរៀបចំផែនការជាច្រើន ដូចជា បញ្ជាឱ្យពួកខ្មែរយៀកមិញ ជាប្រធានកម្មាភិបាល សម្លាប់ខ្មែរនៅតាមមូលដ្ឋាននិងសម្លាប់មន្ត្រីទាហានសង្គមចាស់ ធ្វើការលើសពលកម្ម បង្អត់អាហារ ដែលគ្មានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបបកម្ពុជាប្រជាធិបតេយ្យឡើយ។ ហើយថែមទាំង បញ្ជូនពួកចារកិច្ចទៅ បញ្ចុះបញ្ចូលពួកបូព៌ា ដែលជាគ្នីគ្នារបស់ពួកខ្មែរយៀកមិញ រៀបចំគម្រោងរដ្ឋប្រហាល ប៉ុល ពត ជាច្រើនលើកតែត្រូវបរាជ័យ ចាប់ពីថ្ងៃដែលប៉ុល ពត ប្រកាសជ័យជំនះ១៧ មេសា ក៏មានគំរោងការរដ្ឋប្រហារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកយួនបានបង្កើតសង្គ្រាមឈ្លានពាន លុកលុយចូលមកតាមព្រំដែនខ្មែរ ចំនួន២លើក នៅតាមច្រកភូមិភាគនារតី និងច្រកភូមិភាគបូព៌ា សម្រាប់ពួកបូព៌ា ដែលជាគ្នីគ្នានឹងយួន ក៏ចូលដៃជាមួយយួន ក៏ព្រមបើកអោយកងទ័ពយួនវាចូលស្រុកខ្មែរផងដែរ តែត្រូវបរាជ័យ ប៉ុល ពត ទល់ជាប់។ ក្រោយពី ប៉ុល ពតបានបំផ្លាញផែនការរបស់យួននិងសម្លាប់ចារកិច្ចយួនសឹងតែគ្មានសល់ ហើយ ប៉ុល ពត ក៏បានចាប់ផ្ដើមទាក់ទង ទៅខាងលោកសេរី តាមរយៈការដាក់ទូតថៃដំបូងគេនៅក្នុងរបបនោះ ថែមទាំងបានអនុញ្ញាតឱ្យកាសែតរ៉យទ័រ មកចុះថត ពីទិដ្ឋភាព នៅក្នុងទីក្រុងភ្នំពេញ ដើម្បីស្នើសុំជំនួយពីលោកសេរី។ អាចនិយាយឱ្យខ្លីថា ប្រវត្តិសាស្រ្តខ្មែរ អាចកែប្រែបានតាមហ្នឹង ដូចបងប្អូនបានដឹងស្រាប់ហើយថា ការទាក់ទងទៅខាង ប្រទេសលោកសេរី នយោបាយថ្មី សេរី ហ្នឹងមាន ហើយនយោបាយសមូហភាព ដើម្បីរៀបចំប្រទេសពីមុន ដែលមានការខ្វះខាត និង ទប់ទល់ការឈ្លានពានរបស់យួន ហ្នឹងមានការកែប្រែ។ ព្រោះតែមូលហេតុនេះហើយ ទើបយួន បានប្រើប្រាស់ខ្មែរប៉ុន្មាននាក់ ដែលរត់ទៅស្រុកយួន ដែលរត់គេចពីការតាមសម្លាប់របស់ ប៉ុល ពត បង្កើតបានជា អង្គការ២ធ្នូ ដើម្បីមកវាយផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យវិញ។
ក្រោយថ្ងៃ៧មករា កន្លះឆ្នាំដំបូង គ្មានខ្មែរពិត ណាម្នាក់ដែលនិយាយថា យួនមករំដោះឡើយ ហើយបណ្ដាប្រទេសនៅលើពិភពលោក សុទ្ធតែបានថ្កោលយួនថា យួនចូលឈ្លានពានខ្មែរ។ មិនតែប៉ុណ្ណោះប្រជាជនខ្មែរ ដែលមិនអាចរស់នៅបាននៅក្នុងរបបថ្មី ឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា បាននាំគ្នីគ្នាញ���តិសន្ដាន រត់ភៀសខ្លួនចូលទឹកដីថៃ ឬជំរុំសាយធូ ។ ពេលនោះពួកយួនបានធ្វើទុកបុកម្នេញប្រជាជនខ្មែរ នៅក្នុងប្រទេសជាខ្លាំង បង្កើតកម្លាំងក៥ ដូចបញ្ជូនឱ្យខ្មែរទៅស្លាប់រាប់ម៉ឺននាក់ ចាញ់ទឹកដី អ្វីដែលកាន់តែសាហាវនោះគឺ បង្ខំឱ្យខ្មែរយើងចូលដើរជាន់មីន ស្លាប់ពេញព្រៃថែមទៀត។ ចំណែកកងទ័ពបីភាគីដូចជា សីហនុ ខ្មែរក្រហម សឺនសាន្ត ពេលបានជំនួយពីអន្តរជាតិជួយ ក៏នាំគ្នាវាយទប់ទល់កងទ័ពយួននៅក្នុងទឹកដីខ្មែរ។ នៅក្នុងពេលនោះប្រជាជនខ្មែរយើងជាច្រើន ក៏បានស្ម័គ្រចិត្ត ចូលរួមធ្វើជាទាហានជាច្រើនផងដែរ ព្រោះតែខឹងសម្បារនឹងការធ្វើទុកបុកម្នេញរបស់យួនខ្លាំងពេក។ រហូតដល់ឆ្នាំ១៩៨៨ កងទ័ពយួនមួយចំនួន ក៏យល់បានព្រមដកចេញពីស្រុកខ្មែរ ព្រោះតែមានការអន្តរាគមន៍ពីអន្តរជាតិ ដោយការដាក់សម្ពាធប្រទេសសូវៀតនិងប្រទេសយួន។ ចំពោះសង្គ្រាមនៅក្នុងស្រុកខ្មែរ នៅតែមិនទាន់បានបញ្ចប់ឡើយ កងទ័ពបីភាគី នៅតែខំវាយយួននៅក្នុងទឹកដីខ្មែរដដែល រហូតដល់យួនទិញទឹកចិត្តសីហនុ និងទិញទឹកចិត្ត សឺនសាន្ត បាន ធ្វើឱ្យពួកកងទ័ពខ្មែរក្រហម ពិបាកក្នុងការទប់ទល់ជាមួយនឹងកងទ័ពយួនជាខ្លាំង បើហេតុធំមួយនេះហើយ ទើបអន្តរជាតិចេញមុខមកអន្តរាគមន៍ ( មានហេតុផលមួយចំនួន ពាក់ព័ន្ធនឹងនយោបាយអន្តរជាតិទៀត ដូចការបកស្រាយពីសំណេរមុន) ទើបប្រទេសខ្មែរយើងទទួលបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែតុលាឆ្នាំ១៩៩១។
សំណេរនេះគ្រាន់តែជាការសង្ខេបខ្លីៗ ដើម្បីឱ្យបងប្អូនងាយយល់ ដែលបានសរសេររៀបរាប់ពី កូនធម៌និងឪធម៌ មិនសូវខុសគ្នានោះទេនៅក្នុងប្រវត្តិសាស្ត្រ ដែលនាំគ្នាអរគុណយួន។ បើអរគុណ៧មករា សួរថាសង្គ្រាមនៅក្នុងស្រុកខ្មែរ បានបញ្ចប់ហើយឬនៅ? ព្រោះសង្គ្រាមយួនឈ្លានពាន ចាប់ផ្ដើមតាំងពីទសវត្សរ៍ឆ្នាំ៧០ រហូតដល់ទសវត្សរ៍ឆ្នាំ៩០។ បើចង់អរគុណនិងចង់ធ្វើស្តូបរំឭកដឹងគុណ គួរតែរំលឹកដឹងគុណដូនតាខ្មែរដែលខំពលីរាប់ម៉ឺននាក់នៅក្នុងសមរភូមិ និងរំលឹកដឹងគុណនិងធ្វើស្តូប ប្រទេសមហាអំណាចនិងម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅលើទឹកដីខ្មែរទើបត្រូវជាង ព្រោះយួនមិនបានមកជួយខ្មែរទេគឺឈ្លានពានខ្មែរ ចំណែកឯវីរៈជនខ្មែររាប់ម៉ឺននាក់ដែលពលីនៅក្នុងសមរភូមិ និងបណ្ដាប្រទេសមហាអំណាច ទើបជាអ្នកដែលបានខិតខំតស៊ូជួយប្រទេសខ្មែរពិតប្រាកដ។ ចប់.
Tumblr media
0 notes
bi-history · 3 years
Text
ប៉ុល ពត ស្លាប់បំភ័យយួន ព្រោះយួនមានខ្លួន ខ្លាចខ្មោច ប៉ុល ពត។ ផែនការរបស់ហូជីមិញ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងនៅក្នុងស្រុកខ្មែរ ដោយសារតែយួនទុកចិត្ត នួន ជា ដឹងអី នួន ជា ត្រូវគ្នាជាមួយ ប៉ុល ពត សហការគ្នារៀបចំផែនការ បំផ្លាញផែនការ ហូ ជីមិញ ស្ទើរតែគ្មានសល់។
ឆ្នាំ១៩៧៥ ប៉ុលពតនិងនួនជា បានសហការគ្នាវាយកស្រុកខ្មែរមុនផែនការរបស់យួន កុំអីស្រុកខ្មែរយើងក្លាយជាកម្ពុជាក្រោមទី២ តាំងពីពេលនោះបាត់ទៅហើយ។ ព្រោះយួន ប្ដេជ្ញាចិត្តថា ត្រូវតែយកខ្មែរកណ្ដាលឱ្យទាល់តែបាន នៅក្នុងឆ្នាំ ១៩៧៥ ដើម្បីសម្រេចមហិច្ឆតាក្រោយពី ហូ ជីមិញ ស្លាប់ បង្កើតជាឥណ្ឌូចិន ( ខ្មែរ.យួន.ឡាវ ) បន្ទាប់មក គឺដល់វេនប្រទេសថៃ និងបណ្ដាប្រទេសដទៃជាច្រើនទៀត ឬនិយាយម្យ៉ាងទៀតថាដំណើរឆ្ពោះទៅទិសខាងលិច។
ក្រោយពីផែនការបរាជ័យនៅក្នុងឆ្នាំ១៩៧៥ យួនបានរៀបចំបណ្ដាញ២ ទី១. បង្កើតសង្គ្រាមឈ្លានពាន និងទី២. បណ្ដាញចារកិច្ច។ និយាយពីសង្គ្រាម យួនចូលឈ្លានពានចំនួន២លើក ឆ្នាំ១៩៧៧ និង ឆ្នាំ១៩៧៨ ត្រូវបរាជ័យទាំង២លើក មិនត្រឹមតែប៉ុណ្ណោះ ត្រូវលោក ប៉ុល ពត វាយចូលទឹកដី ខ្មែរកម្ពុជាក្រោមគ្រប់គ្រងបានមួយរយៈថែមទៀត។ បើនិយាយពីបណ្ដាញចារកិច្ច ជាង១០ម៉ឺននាក់ ចំនួនទាំង៥ ភូមិភាគវិញ គ្មានមេកម្មាភិបាលភូមិភាគ មួយរូបណាដែលអាចរត់រួចខ្លួនឡើយ ខ្លះត្រូវបញ្ជាឱ្យបាញ់សម្លាប់នៅកន្លែង ហើយខ្លះទៀត ចាប់យកមកដាក់គុកទុកសួរចម្លើយនៅគុកទួលស្លែង សល់មិនដល់១០០នាក់ដែលរត់ទៅស្រុកយួន។
ចូលដល់ឆ្នាំ១៩៧៩ យួនបានចូលឈ្លានពានខ្មែរជាលើកទី៣ អ្វីដែលធ្វើឱ្យកងទ័ពខ្មែរក្រហមកាលពីសម័យនោះហួសចិត្តគ្រប់គ្នានោះគឺ ប្រព័ន្ធទាក់ទងរបស់ខ្មែរក្រហមទាំងអស់មិនអាចទាក់ទងគ្នាបានចំនួន៤ថ្ងៃ ហើយទទួលបានពាក្យចាមអារ៉ាមថា ពួកកងទ័ពយួន វាយបែកទីក្រុងភ្នំពេញ បានហើយ ដូច្នេះហើយទើបកងទ័ពខ្មែរក្រហម បោះបង់ចោលទីតាំងរបស់ខ្លួន អាចអោយកងទ័ពយួន បើកឡានចូលស្រុកខ្មែរ ដូចជាជិះដើរលេងអញ្ចឹង។ អ្នកប្រវត្តិសាស្រ្តខ្លះនិយាយថា កត្តាដែលធ្វើអោយ ប៉ុល ពត ចាញ់សង្គ្រាមព្រោះ ប៉ុលពត បានបញ្ជាឱ្យ កងទ័ពជិតពាក់កណ្ដាល ត្រៀមឈរជើងនៅទិសអាគ្នេយ៍ តែពួកកងទ័ពយួន វាយចូលតាមប៉ែកខាងជើងនិងភាគខាងត្បូង វាយពីមុខនិងពីក្រោយ ទើបធ្វើអោយ ប៉ុ��� ពត មិនអាចទប់ទល់ជាប់។ ខ្ញុំចង់ផ្ញើសំណេរមួយនេះ ទៅអោយអ្នកប្រវត្តិសាស្រ្តទាំងអស់នោះ ទៅសួរអតីតកងទ័ពខ្មែរក្រហមទាំងអស់នោះឡើងវិញ គឺជ្រៅខ្លាំងណាស់ មិនដូចអ្វីដែលពួកគាត់គិតនិងចម្លងពីសៀវភៅបរទេសផ្សេងៗនោះទេ ចាំទំនេរខ្ញុំសរសេររឿងហ្នឹងអោយលំអិត។
ចំណែកនៅក្នុងទីក្រុងភ្នំពេញវិញ បើតាមសម្ដីពូម្នាក់ ជាអតីតកងទ័ពខ្មែរក្រហម ជាអ្នកបើកយន្តហោះប្រដេញមិច១៩ គាត់បាននិយាយថា ថ្ងៃទី៥ មករា សុន សេន បានដាក់បញ្ជា ជាសម្ងាត់ ឱ្យពួកគាត់ទាំងអស់គ្នា ជាអ្នកបើកយន្តហោះប្រដេញ ទៅជុំគ្នានៅវិហារសួគ៌ សំណាងហើយ គាត់មិនទៅ កុំអីគាត់ស្លាប់បាត់ទៅហើយ ព្រោះអ្នកទៅត្រូវបាត់ខ្លួនទាំងអាថ៌កំបាំងទាំងអស់។ ដូច្នេះហើយទើបគេនិយាយថា ថ្ងៃ៧ មករា យួនវាយចូលស្រុកខ្មែរ មកដល់ទីក្រុងភ្នំពេញភ្លាម ឃើញសុទ្ធតែយន្តហោះប្រដេញមិច១៩ ថ្មីៗជាច្រើនគ្រឿង ឡានដឹកកងទ័ព ៣០០គ្រឿង គ្រាប់រំសេវ៣ម៉ឺនតោន ដូចទុកអោយយួនអញ្ចឹង បើមិនដូចទុកឱ្យយ៉ាងម៉េចកើត បើ សុន សេន ជាមេបញ្ជាការគ្រប់គ្រងនៅក្រសួងការពារជាតិជាចារកិច្ចយួន។
និយាយបន្តចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៩១ ដោយសារមានជំនួយពីអន្តរជាតិនិងប្រទេសថៃ សមរភូមិជាង៨០០សមរភូមិ រវាងកងទ័ពខ្មែរក្រហមនិងកងទ័ពយួន ជាសមរភូមិកក្រើកមេឃកក្រើកដី រហូតដល់កងទ័ពយួន ធ្វើអ្វីកងទ័ពខ្មែរក្រហមមិនកើត ក៏បង្កើតផែនការក៥ ដើម្បីយកប្រជាពលរដ្ឋខ្មែរធ្វើជាខែលការពារថែមទៀត។ តែទោះជាយ៉ាងណាក៏ដោយ ទឹកដីខ្មែរនៅតែមិនបាត់បង់ វីរៈជនខ្មែររាប់ម៉ឺននាក់ បានខំពលីតស៊ូ រហូតដល់ដង្ហើមចុងក្រោយ ខិតខំតស៊ូដល់ប្រទេសខ្មែរបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានការអន្តរាគមន៍ពីអន្តរជាតិ។ ចាំសំណេរក្រោយទៀត ខ្ញុំនឹងសរសេរបន្ត ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៨។ ហើយអ្វីដែលខ្ញុំចង់បន្ថែមចុងក្រោយគឺ ដូចក្បាលសំណេរខ្ញុំខាងដើម ប៉ុល ពត ស្លាប់បំភ័យយួន ព្រោះយួនមានខ្លួនខ្លាចខ្មោច ប៉ុល ពត ព្រោះមុន ប៉ុល ពត ស្លាប់មួយឆ្នាំ គាត់បានបង្កើតពាក្យចាមអារ៉ាមថា គាត់ស្លាប់បាត់ទៅហើយ ហើយដល់ពេល ប៉ុល ពត គាត់ស្លាប់មែនទែន ពួកយួន វាមិនជឿនោះទេ វាថែមទាំងបញ្ជាឱ្យគេមកកាត់សក់និងកាត់ស្បែកសាកសព ប៉ុល ពត ដើម្បីបញ្ជាក់ថាស្លាប់មែនទែនទៀត ព្រោះ ប៉ុល ពត ជាសត្រូវដ៏ធំបំផុតរបស់យួន គាត់បានបំផ្លាញផែនការរបស់ពួកវា ស្ទើរតែគ្មានសល់ រហូតដល់ជីវិតចុងក្រោយរបស់គាត់។
Tumblr media
0 notes
bi-history · 3 years
Text
ប្រយ័ត្នកំពប់តែអុង នៅក្នុងឆ្នាំ១៨១៥ យួនវាបានបញ្ជាឲ្យខ្មែរយើងជីកដីធ្វើដូចជាអន្លង់ ទទឹងបណ្ដោយប្រហែលកន្លះម៉ែត្រ ជម្រៅ១ម៉ែត្រកន្លះ រួចបញ្ជាឲ្យខ្មែរយើងបីនាក់ចុះទៅក្នុងអន្លង់នោះ រួចយួនវាកាយដីកប់ខ្មែរយើងត្រឹមក្បាល បន្ទាប់មកវាបានយកខ្ទះត្នោត មកលោសាកមើល បើដាក់ទៅស្មើហើយ វាបានបញ្ជាឲ្យខ្មែរយើងដទៃទៀត ដងទឹកដាក់ក្នុងខ្ទះត្នោតនោះឱ្យពេញ រួចឲ្យយកអុសមកបង្កាត់ភ្លើង ដុតខ្មែរយើងទាំងរស់។ ពេលភ្លើងឆេះកាន់តែខ្លាំង ខ្មែរយើងស្រែកឈឺចាប់ នឹងរើក្បាល យួនវាបាននិយាយប្រាប់ខ្មែរយើងថា "កុំស្រែកឮខ្លាំងពេកកុំរើពេក គ្មានអាណាហ៊ានជួយហ្អែងទេ ប្រយ័ត្នកំពប់តែអញ"។ ពិតជាឈឺចាប់ខ្លាំងណាស់យួនវាជាសត្រូវស៊ូពូជរបស់ខ្មែរយើង។
ឆ្នាំ ១៨១៥ ស្តេចយួនសុំអោយព្រះអង្គចន្ទ កេណ្ឌមនុស្ស មកសង់បន្ទាយនៅខេត្តមាត់ជ្រូកនិងជីកព្រែកពីរដែលមានកម្លាំងចូលរួមទាំងអស់ មួយម៉ឺននាក់ គឺ យួន ៥ពាន់នាក់ និង ខ្មែរ ៥ពាន់នាក់ (ខ្មែរយើងអាចដល់១ម៉ឺននាក់)។
.ព្រែកទី១ ឈ្មោះ វិញតេ ខ្មែរហៅថា ព្រែកជីក ភ្ជាប់ពីខេត្តមាត់ជ្រូកទៅខេត្តពាម មានប្រវែង ៥៣គ.ម និងទទឹង ៣៣ម៉ែត្រ។
.ព្រែកទី២ឈ្មោះ វិញអាន ខ្មែរហៅថា ឡុងសែន ភ្ជាប់ពី
ទន្លេមេគង្គទៅទន្លេបាសាក់ ប្រវែង ១៨គ.ម និងទទឹង ២៨ម៉ែត្រ។
ការជីកព្រែកនេះ ខ្មែររងទុក្ខវេទនាជាពន់ពេក ដំបូងគេប្រើគោក្របីសម្រាប់អូសទាញដីចេញពីពោះព្រែក លុះយូរៗទៅដោយប្រើទាំងយប់ទាំងថ្ងៃ គោក្របីងាប់អស់គេអោយមនុស្សជាអ្នកអូសម្តង ដោយធ្វើការតាំងពីព្រលឹមទល់ព្រលប់ គ្មានពេលសម្រាក ។ ពេលខ្មែរដួលវាចោទថាខ្មែរខ្ជិលឬខ្មែរធ្វើពុត ចំណែកទឹកសម្រាប់ផឹកវិញ មានក្លិនលាមក និង មានជាតិកំបោរ បាយហូបទៅហើមពោះ។ មិនតែប៉ុណ្ណោះ យួនបានចាប់ខ្មែរដែលវាចោទថា ប្រឆាំងយកទៅកប់ដីត្រឹម ក ជាមុំចង្ក្រានដាំតែ ដែលគេហៅថា ដាំតែអុង ។ ម្យ៉ាងទៀតនៅពេលការជីកព្រែក បានបញ្ចប់ យួនបានបើកទឹកបង្ហូរចូលព្រែកដោយពុំបានប្រាប់អោយខ្មែរដឹងមុនទេ ធ្វើអោយកម្មករខ្មែរលង់ទឹកស្លាប់ជាច្រើន។
យកក្បាលពុកម៉ែបងប្អូនគ្រប់ប្រាណ ធ្វើជាចង្ក្រានដាំតែពីលើ រួចវាពោលពាក្យចំអកបញ្ឈឺ ខ្មែរឯងកុំរើកំពប់តែអុង ៕
Tumblr media
0 notes
bi-history · 3 years
Text
បង! តើមូលហេតុអ្វីខ្លះ បានជា ប៉ុល ពត ជម្លៀសប្រជាជនចេញពី ភ្នំពេញ ? មុននឹងឆ្លើយសំណួរ ខ្ញុំចង់បំពេញបន្ថែម នៅក្នុងសំណួរមួយហ្នឹងបន្តិចទៀត លោក ប៉ុលពត មិនមែនបញ្ជាអោយជម្លៀសប្រជាជនចេញ តែទីក្រុងភ្នំពេញនោះទេ គឺទូទាំងប្រទេស គ្រប់ខេត្ត.ក្រុង ដូរពីតំបន់មួយ ឱ្យទៅរស់នៅតំបន់មួយទៀត។ មិនតែប៉ុណ្ណោះគឺត្រូវប្ដូរឈ្មោះជានិច្ច ពេលផ្លាស់ប្ដូរទៅរស់នៅ ឬធ្វើការ នៅតំបន់ផ្សេង។
��ានមូលហេតុមាន ៣ យ៉ាង
ទី១. ដើម្បីបំបែកចនាសម្ព័ន្ធចារកិច្ចយួន ដែលរៀបចំតាំងពីទសវត្សរ៍ឆ្នាំ៥០ ដោយហូជីមិញ បញ្ជាឱ្យ ទូ សាមុត រៀបចំបន្ត។ ជាក់ស្ដែងនៅក្នុងរបបសាធារណរដ្ឋខ្មែរ គ្រាន់តែលោកសេនាប្រមុខ លន់ នល់ បានចេញសេចក្ដីប្រកាស ដេញកងទ័ពយួនចេញពីស្រុកខ្មែរភ្លាម ប្រទេសខ្មែរ ២/៣ ស្ថិតនៅក្នុងដៃរបស់យួនបាត់ទៅហើយ ជាពិសេសទីក្រុងភ្នំពេញ នៅកណ្ដាលទីក្រុងភ្នំពេញគឺជាឃ្លាំងដាក់អាវុធរបស់ពួកយៀកកុង ក្នុងវិហារសាសនាមួយ នៅម្ដុំកាវដាយ ជិតផ្សារដើមគរ។ ដើម្បីអាចបំបែករចនាសម្ព័ន្ធរបស់ចារកិច្ចយួនបាន លោក ប៉ុល ពត មានតែជម្រើសមួយគត់ គឺ ត្រូវតែផ្លាស់ប្ដូរទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់ខេត្ត.ក្រុង ជាពិសេសនៅទីក្រុងភ្នំពេញ ត្រូវជម្លៀសចេញសឹងតែទាំងអស់។ រួចបញ្ជាឱ្យមានការប្ដូរឈ្មោះរហូត ពេលទៅរស់នៅតំបន់ផ្សេង ធ្វើនេះដើម្បីផ្ដាច់បណ្ដាញទាក់ទងទាំងអស់។ វាមិនមែនជាជម្រើសដ៏ល្អ ក៏ប៉ុន្តែបងប្អូនសាកគិតស្វែងយល់ពីរបស់សាធារណរដ្ឋខ្មែរទៅដឹងហើយ បើប្រទេសខ្មែរស្ថិតនៅក្នុងដៃរបស់គេហើយ តើមានសង្ឃឹមអ្វីទៀត? បណ្ដាញចារកិច្ចគេច្រើនណាស់។ ដូចមានការបញ្ជាក់បន្ថែម តាមរយៈសំណេរមុនៗ របស់ខ្ញុំអ៊ីចឹង គឺលោក ប៉ុល ពត វាយយកទីក្រុងភ្នំពេញ មុនផែនការរបស់យួន ព្រោះយួន ចង់គ្រប់គ្រង យកស្រុកខ្មែរតាំងពីឆ្នាំ១៩៧៥មកម្លេះ។
ទី២. ដើម្បីរៀបចំទប់ទល់ការឈ្លានពានរបស់យួន ក្រោយពី លោក ប៉ុល ពត បានកាត់ផ្ដាច់បណ្ដាញទាក់ទង របស់ចារកិច្ចយួនរួចរាល់ហើយ គាត់បានអោយរៀបចំបែងចែកជា៧ភូមិភាគធំៗវិញ ពីមុនខេត្ត.ក្រុងច្រើន ពិបាកក្នុងគ្រប់គ្រងណាស់ ឬនិយាយម្យ៉ាងទៀតថា បើពួកយួនចូលមកឈ្លានពានវាយយកបានភូមិភាគណាមួយ ក៏សល់ភូមិភាគផ្សេងៗទៀត ជាជំនួយដើម្បីវាយទប់ទល់ និងសល់ភូមិភាគផ្សេងទៀតដើម្បីឈរជើងបន្ត។ គាត់បានឱ្យមនុស្សដែលគាត់ទុកចិត្តបំផុតទៅគ្រប់គ្រងភូមិភាគទាំង៧ នោះ (ក្រោយមកមាន៥ភូមិភាគ បានក្បត់)។ នៅក្នុងឆ្នាំ១៩៧៧ នៅពេលដែលកងទ័ពយួន បង្កជម្លោះនៅតាមព្រំដែន និងវាយចូលស្រុកខ្មែរនៅតាមច្រកភូមិភាគនារតី (ភូមិភាគដែរតាម៉ុក គ្រប់គ្រង) លោក ប៉ុល ពត បានដកកម្លាំងពីភូមិភាគផ្សេងទៀត មកទប់ទល់ រហូតបានជោគជ័យ នឹងបានវាយចូលទៅស្រុកយួនថែមទៀត។ ពេលពួកភូមិភាគបូព៌ាក្បត់ ចូលដៃជាមួយយួន បើកផ្លូវឱ្យកងទ័ពយួន វាយចូលស្រុកខ្មែរ តាមច្រកភូមិភាគបូព៌ា ខ្វះតែ២០គីឡូម៉ែតទៀតដល់ទីក្រុងភ្នំពេញ លោក ប៉ុន ពត បានប្រើប្រាស់កម្លាំងភូមិភាគកណ្ដាលនិងភូមិភាគនិរតី ទប់ទល់ជាប់ រហូតដល់បោសសំអាតពួកក្បត់ភូមិភាគបូព៌ា បានជោគជ័យថែមទៀត។ និយាយជារួម ការជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងនិងខេត្តផ្សេងៗ បែងចែកជាភូមិភាគទាំង៧ ពេលយួនចូលឈ្លានពានខ្មែរទាំងពីរលើក ត្រូវបរាជ័យទាំងពីរលើ និងអាចឱ្យ លោក ប៉ុល ពត មានពេលវេលាគ្រប់គ្រាន់ដើម្បីបោសសម្អាត ពួកក្បត់លោក ជាចារកិច្ចយួនផ្ទៃក្នុង ទាំង៥ភូមិភាគ ជាបន្តបន្ទាប់ រហូតបានជោគជ័យទាំងស្រុង នៅក្នុងឆ្នាំ១៩៧៨ (កម្មាភិបាលភូមិភាគទាំង៥នេះហើយ ជាអ្នកបញ្ជាសម្លាប់ឱ្យប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋាន ដោយប្រើឈ្មោះអង្គការថ្នាក់លើ។ ល្បិចយួននៅក្នុងពេលនោះមានពីរ ទី១. សម្លាប់ប្រជាប្រាប់ខ្មែរនៅតាមមូលដ្ឋានតាមដែលអាចធ្វើបាន និងទី២. បង្កើតសង្គ្រាមចូលឈ្លានពាន ទាំងពីរលើក )។
ទី៣. សមូហភាព មិនប្រកាន់វណ្ណៈ ប្រទេសជាតិកំពុងតែជួបចលាចល ហើយជាប្រទេសដែលដណ្ដើមបានមកពីមាត់ខ្លា សូមបងប្អូនពិចារណាចុះ តើ លោក ប៉ុល ពត មានជម្រើសអ្វីផ្សេងក្រៅ ពីជម្លៀសប្រជាពលរដ្ឋ ពីខេត្ត.ក្រុង នានា បង្កើតឱ្យមានសមូហភាព និងចាប់យកការធ្វើកសិកម្ម?
ចំណុចទី១. កុម្មុយនិស្តប្រឆាំងនឹងសេរី ចាប់ផ្ដើមប្រឆាំងគ្នាតាំងពីទសវត្សរ៍ឆ្នាំ៥០ សង្គ្រាមឥណ្ឌូចិន រហូតដល់ទសវត្សរ៍ឆ្នាំ៧០ នៅក្នុងរបបសាធារណរដ្ឋខ្មែរ ហើយការប្រកាសជោគជ័យឈ្នះលើកពួកសេរីនៅក្នុងឥណ្ឌូចិន គឺនៅក្នុងឆ្នាំ១៩៧៥។ នៅខែឧសភា ឆ្នាំ១៩៧៥ ដដែល ក៏មានរឿងការយល់ច្រឡំ គ្នា១ រហូតមានការប្រយុទ្ធគ្នាថែមទៀត រវាងកងទ័ពអាមេរិក និងកងទ័ពខ្មែរក្រហម នៅលើកកោះតាង រឿងកប៉ាល់ដឹកទំនិញរបស់អាមេរិច ត្រូវកងទ័ពខ្មែរក្រហមឃាត់ទុកហើយដោះលេងវិញ។ ដូច្នេះមានន័យថា ពួកសេរីនិងពួកកុម្មុយនិស្ត ឬ របបកម្ពុជាប្រជាធិបតេយ្យនិងលោកសេរី មិនអាចសហការគ្នាបាននោះទេ នៅក្នុងទំនាក់ទំនងទូទៅ។ ចំណែកពួកកុម្មុយនិស្ត ដូចគ្នាវិញ សហភាពសូវៀតនិងយួន ប្រឆាំងនិងរបបកម្ពុជាប្រជាធិបតេយ្យ ថែមទៀត។
ចំណុចទី២. ការជ្រើសរើសយក សមូហភាព ដើម្បីរៀបចំប្រទេសខ្មែរ ជាបណ្ដោះអាសន្នសិន តែឆ្នាំ១៩៧៨ លោក ប៉ុល ពត គាត់ក៏បានទាក់ទងលោកសេរី ដើម្បីរៀបចំប្រទេសខ្មែរឡើងវិញផងដែរ។ លោក ប៉ុល ពត បានមើលឃើញបរាជ័យរបស់របបសាធារណរដ្ឋខ្មែរ កន្លង ដូចបងប្អូនដឹងស្រាប់ហើយថា របបសាធារណរដ្ឋខ្មែរ មានអំពើពុករលួយ កេងប្រវ័ញ្ច អាងអំណាច ជាដើម ដោយសារពួកមន្ត្រីធំតូចជាច្រើនក្រុម ទើបបណ្ដាលឱ្យរបបសាធារណរដ្ឋខ្មែរ ចុះទន់ខ្សោយ ជាលំដាប់រហូតដល់ដួលរលំ។
ចំណុចទី៣. ធ្វើកសិកម្ម ដើម្បីយកស្រូវ ទៅដូរកាំភ្លើងពីចិន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់យួន យួនបានចូលមកឈ្លានពានខ្មែរចំនួន២លើក ដូចការរៀបរាប់ខាងលើ បងប្អូនគិតមើលថា បើយើងគ្មានកាំភ្លើង គ្មានគ្រាប់កាំភ្លើង និងអាវុធយុទ្ធភណ្ឌផ្សេងៗ ដើម្បីវាយទប់ទល់យួនទេ ប្រទេសខ្មែរប្រហែលជាស្ថិតនៅក្នុងកណ្តាប់ដៃរបស់យួន តាំងពេលនោះបាត់ទៅហើយ។ ចំពោះការធ្វើស្រូវ ក៏ជាតម្រូវការមួយ សម្រាប់ផ្គត់ផ្គង់ការហូបចុករបស់ប្រជាជន នៅក្នុងស្រុកខ្មែរផងដែរ ព្រោះថាក្រោយពីការដួលរលំរបបសាធារណរដ្ឋខ្មែរ ប្រទេសខ្មែរប្រឈមនឹងការខ្វះខាតការហូបចុកច្រើនណាស់ ហើយរចនាសម្ព័ន្ធនៅក្នុងប្រទេស ខូចខាត់ស្ទើរតែទាំងស្រុង ដោយសារភ្លើងសង្គ្រាម។ ចំពោះកង្វះខាតការហូបចុកនិងធ្វើការលើសពលកម្ម ប្អូនអាចសិក្សាតាមរយៈភូមិភាពទាំង៧ បាន។ តើហេតុអ្វីភូមិភាគខ្លះមានការហូបចុងគ្រប់គ្រាន់ នឹងធ្វើការមានម៉ោងត្រូវ? ហេតុអ្វីភូមិភាគខ្លះទៀត មានការខ្វះខាតការហូបចុក និងធ្វើការលើសកំលាំងពលកម្ម។ ដូច្នេះហើយទើបខ្ញុំនិយាយថា បងប្អូនគួរតែសិក្សាពីបណ្ដាញចារកិច្ចពួកយួន ដែលធ្វើបាបប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានផ្សេងៗ ដោយប្រើឈ្មោះ អង្គការថ្នាក់លើជាអ្នកបញ្ជា៕ ចប់.
Tumblr media Tumblr media Tumblr media Tumblr media
0 notes
bi-history · 3 years
Text
#តើនរណាជាអ្នកបង្កើតខ្មែរក្រហម?
*ចម្លើយនោះគឺយួន* ព្រោះយួនបានបង្កើតបក្សបដិវត្តន៍កម្ពុជានៅក្នុងឆ្នាំ១៩៥១ ដើម្បីឲ្យមកគ្រប់គ្រងនៅស្រុកខ្មែរ ។ តើកងទ័ពខ្មែរក្រហមមានកម្លាំងមកពីណា ដើម្បីវ៉ៃយកឈ្នះរបបសាធារណរដ្ឋខ្មែរ? ចម្លើយ: មកពីមានការជួយជ្រុមជ្រែងពីយួននិងចិន ជាពិសេសគឺបានសម្ដេចសីហនុហៅខ្មែរចូលព្រៃ ទើបកងទ័ពខ្មែរក្រហម មានប្រជាប្រិយភាពកាន់តែខ្លាំង ដើម្បីយកឈ្នះរបបសាធារណរដ្ឋខ្មែរ ។ យួនជាអ្នកបង្កើតខ្មែរក្រហម ចុះហេតុអ្វីយួនជាអ្នកវ៉ៃពួកខ្មែរក្រហមទៅវិញ? ចម្លើយ: មកពីពួកខ្មែរក្រហមបានប្រឆាំងនិងយួន។ តើពួកខ្មែរក្រហមប្រឆាំងនឹងយួន មានគំនិតប្រឆាំងគ្នាអ្វីខ្លះ? ចម្លើយ: មកពីពួកខ្មែរក្រហមមានគំនិតប្រឆាំងគ្នានិងយួន ដូចជា ពួកខ្មែរក្រហមមិនព្រមនៅក្រោមនឹមគ្រប់គ្រងរបស់យួន ។ យួនបានចូលមកឈ្លានពានព្រំដែនខ្មែរលោក ប៉ុល ពត បានលើកកងទ័ពទៅវាយយកកោះត្រល់ និង ទឹកដីកម្ពុជាក្រោមពីយួនវិញ (ធ្វើឲ្យអន្តរជាតិថ្កោលទោស ដោយសារសម្លាប់យួនអស់ច្រើនពេក ទើបលើកកងទ័ពត្រឡប់មកវិញ) និងចំណុចតូចៗ ជាច្រើនទៀត។ បើយួនដឹងថា ពួកខ្មែរក្រហមប្រឆាំងនឹងខ្លួនហើយ ហេតុអ្វីក៏មិនលើកកងទ័ពយួនវ៉ៃពួកខ្មែរក្រហមភ្លាមៗ? ចម្លើយ: មកពីយួនទុកពេលឲ្យគេញសំងាត់របស់ខ្លួននៅក្នុងស្រុកខ្មែរ ប្រើឈ្មោះអង្គការ ដើម្បីសម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានសិន រួចទម្លាក់កំហុសឲ្យពួកខ្មែរក្រហម។ ចុះហេតុអ្វីបានជា យួនបង្ខំលើកកងទ័ពមកវ៉ៃខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៩? ចម្លើយ: ព្រោះមូលហេតុពីរយ៉ាង÷
*ទី១ ដោយសារលោក ប៉ុល ពត បានសម្លាប់ពួកគិញសម្ងាត់របស់យួនគ្មានសល់
*ទី២ លោកប៉ុលពត បានទាក់ទងទៅខាងលោកសេរីដើម្បីជួយស្រុកខ្មែរ ទើបបង្ខំឲ្យយួនមកវ៉ៃយកស្រុកខ្មែរមុនពេលអន្តរជាតិមកជួយអន្តរាគមន៍។
ក្រោយពីយួនវ៉ៃយកស្រុកខ្មែរបានហើយ តើមានព្រឹត្តិការណ៍អ្វីខ្លះទៀត? ចម្លើយ: មានព្រឹត្តិការណ៍ដូចជា យួនប្រមូលទ្រព្យសម្បត្តិខ្មែរជាច្រើនយកទៅស្រុកយួន *ផែនការក5 បានសម្លាប់ខ្មែរអស់ជាង៧០ម៉ឺននាក់* #សន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ បានកាត់ទឹកដីខ្មែរជាច្រើនឲ្យទៅយួន និងព្រឹត្តិការណ៍តូចជាច្រើនទៀត។ តើហេតុអ្វីបានជាប្រទេសខ្មែរទទួលបានសន្ធិសញ្ញាទីក្រុងបារីស? ចម្លើយ: មកពីកងទ័ពខ្មែរក្រហមបានតស៊ូប្ដូរជីវិតរហូតដល់ដង្ហើមចុងក្រោយ ដែលមានការគាំទ្រពី ចិននិងអាមេរិច និងបណ្ដាប្រទេសដទៃជាច្រើនទៀត។ ចុះកងទ័ពពីរក្រុមផ្សេងទៀតរបស់ សម្ដេចនរោត្តមរណឫទ្ធិ និងលោកសឺនសាន? ចម្លើយ: កងទ័ពពីរក្រុមនេះ គ្រាន់តែជាឈ្នាន់នយោបាយរបស់យួនតែប៉ុណ្ណោះ ដើម្បីយកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ក្នុងការលុបបំបាត់ពួកកងទ័ពខ្មែរក្រហម ។
លោក នួន ជា គឺជាបងធំទី២ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាដៃគូរបស់លោក ប៉ុល ពត ក្នុងការរៀបចំផែនការផ្សេងៗ ដើម្បីសម្លាប់ពួកខ្មែរយៀកមិញ(ក្បាលយួនខ្លួនខ្មែរ)អស់រាប់ពាន់នាក់ ព្រោះពួកវាជាអ្នកដែលសម្លាប់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋាន លោក នួន ជា ក៏បានធ្លាប់និយាយនៅក្នុងសាលាក្ដីកូនកាត់ ដែលកាត់ចុះ កាត់ឡើង រួចខ្លួនយួន ចិន អាមេរិច និងបណ្ដាប្រទេសដទៃជាច្រើនទៀត ថា ខ្ញុំបានវិភាគទុកមុនហើយ មុខជាទៅផ្លូវហ្នឹង ខ្ញុំគ្មានការសោកស្តាយនោះទេ ប៉ុន្តែខ្ញុំឈឺចាប់ចំពោះតុលាការនេះ រឿងផ្ទាល់ខ្លួនរបស់ខ្ញុំតែម្នាក់មិនអីនោះទេ ប៉ុន្តែរឿងនេះវាអយុត្តិធម៌សម្រាប់ប្រជាជនខ្មែរទាំងមូល ៕
Tumblr media
0 notes
bi-history · 3 years
Text
ក្រោយពីបងប្អូនបានសិក្សាអានយ៉ាងលម្អិត ពីក្រុមខ្មែរក្រហមទាំង៤ក្រុម និងភូមិភាគ តំបន់ គ្រប់គ្រងរបស់មេកម្មាភិបាលខ្មែរក្រហម ដើម្បីបញ្ជាក់ថា នៅក្នុងតំបន់ណា មានការសម្លាប់ប្រជាពលរដ្ឋ បង្អត់អាហារ ធ្វើការលើសពលកម្ម។ ឥឡូវនេះ ខ្ញុំសូមលើកហេតុផលឱ្យបងប្អូនសិក្សាស្វែងយល់បន្ថែម ចំពោះការបាត់បង់អាយុជីវិតប្រជាជនខ្មែរ អស់ប្រមាណជាង២លាននាក់ នៅក្នុងរយៈពេលជាង៨ឆ្នាំ ក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យ និងរបបសាធារណរដ្ឋខ្មែរ ( បញ្ជាក់ : នៅក្នុងរបបសាធារណរដ្ឋខ្មែរ រយៈពេល៥ឆ្នាំ អត់មានជំរឿនប្រជាជននោះទេ ប្រជាពលរដ្ឋខ្មែរ ប្រមាណជាង១លាននាក់ ត្រូវបាត់បង់ជីវិតដោយសារ ការទម្លាក់គ្រាប់បែករាប់ម៉ឺនតោននៅទូទាំងប្រទេសខ្មែរ របស់ពួកកងទ័ពអាមេរិកកាំង . សង្គ្រាមឈ្លានពានរបស់ពួកទ័ពយួន ក្នុងរយ:ពេលបីឆ្នាំដំបូង សម្លាប់ទាហានខ្មែរនិង ប្រជាជនខ្មែរ អស់រាប់ម៉ឺននាក់ ជាពិសេសគឺការកង្វះចំណីអាហារជំងឺឆ្លង ជាដើម។ តែចុងក្រោយគេបានរាប់បញ្ចូលចំនួនជាង១លាននោះ ដាក់ចូ��ទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យតែម្ដង ដើម្បីដាក់បន្ទុកបន្ថែមកាន់តែធ្ងន់ លើពួកខ្មែរក្រហម ព្រោះពួកគេដឹងថា បើចោទរបបសាធារណរដ្ឋខ្មែរមិនបានទេ ព្រោះប្រជាជនខ្មែរ គាត់បានដឹងរឿងច្រើន )។
#ការបាត់បង់ជីវិតប្រជាពលរដ្ឋខ្មែរ ក្នុងរយៈពេល៣ឆ្នាំ ក្រោមការគ្រប់គ្រងរបស់របបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម ដែលជារបបដឹកនាំមួយ ដែលប្រឈមនឹងការឈ្លានពានរបស់ពួកយួនជិត២ឆ្នាំនិងចារកិច្ចយួនស្ទើរតែទូទាំងប្រទេស។
ទី១. សង្គ្រាមពួកយួនឈ្លានពាន ទាំង២ច្រក ភូមិភាគនិរតីនិងភូមិភាគបូព៌ា នៅក្នុងរយៈពេលជិត២ឆ្នាំ បានសម្លាប់កងទ័ពខ្មែរក្រហមនិងប្រជាជនខ្មែរ រស់នៅតាមព្រំដែន អស់ចំនួនរាប់ម៉ឺននាក់។
ទី២. ពួកយៀកមិញចារកិច្ចយួន បានបន្លំខ្លួន ចូលទៅនៅជួរកម្មាភិបាលរបស់ខ្មែរក្រហម ពួកនៅភូមិភាគបូព៌ានិងភូមិភាគនិរតី ពួកវាបានបញ្ជាឱ្យខ្មែរក្រហមនៅក្រោមបញ្ជាវា សម្លាប់អ្នកចេះដឹងនិងមនុស្សសង្គមចាស់ ចោលគ្មានសល់ អស់ចំនួនរាប់ម៉ឺននាក់ ដោយប្រាប់ថា អង្គការថ្នាក់លើជាអ្នកបញ្ជា។
ទី៣. យុទ្ធនាការបោសសម្អាត ពួកស៊ីរូងផ្ទៃក្នុង ក្បាលយួនខ្លួនខ្មែរ នៅពួកភូមិភាគបូព៌ា និងភូមិភាគពាយ័ព្យ ចំនួនប្រមាណ ជាង៦ម៉ឺននាក់ សម្លាប់នៅហ្នឹងកន្លែង និងចាប់ខ្លួន បញ្ជូនយកមកដាក់ក្នុងគុកទួលស្លែង នៅសល់តែជាង១០០នាក់ប៉ុណ្ណោះ ដែលដឹងខ្លួនទាន់ពេល ក៏នាំគ្នារត់ទៅស្រុកយួនទាន់ពេល ទើបមានរណសិរ្ស២ធ្នូ ប៉ែនសុវណ្ណ ជាមេគេ នៅក្រោមបញ្ជារបស់យួន។
ទី៤. គំនុំផ្ទាល់ខ្លួន ដូចជាប្អូនដឹងស្រាប់ហើយថា អ្នកដែលរត់ចូលព្រៃ ព្រោះតែស្ដាប់តាមស្ដេច ដើម្បីយកអំណាចឲ្យស្ដេចវិញ អ្នកផ្សេងទៀតភាគច្រើនសុទ្ធតែជាចោរព្រៃ និងពួកដែលស្អប់សង្គមចាស់ របបរាស្រ្តនិយមនិងរបបសាធារណរដ្ឋខ្មែរ ក្រោយពីពួកខ្មែរក្រហមបានជ័យជំនះ នៅថ្ងៃទី១៧ មេសា ពួកខ្មែរក្រហមទាំងនោះ គឺរត់ចូលភូមិស្រុករបស់អ្នកស្រុក ដើម្បីទៅសម្លាប់នឹងសង់សឹក មានចំនួនភូមិជាច្រើន ដែលមានការសម្លាប់ ស្លាប់ប្រជាជនមួយភូមិក៏មាន គិតចំនួនការស្លាប់ ក៏មានចំនួនរាប់ពាន់នាក់ផងដែរ។
ទី៥. ពួកអាយកមុខ នៅតាមភូមិភាគនិងតំបន់ មួយចំនួន ពួកវាបានបង្ខំឲ្យប្រជាពលរដ្ឋធ្វើការលើសកម្លាំង ទាំងយប់ ទាំងថ្ងៃ នឹងកាត់បន្ថយការហូបចុករបស់ប្រជាពលរដ្ឋ ដើម្បីបានស្រូវអង្ករចំនួនច្រើន បញ្ជូនឲ្យកម្មាភិបាលថ្នាក់លើ អោយខាងលើកសរសើរ។ ឧទាហរណ៍ថា ក្នុងមួយកង តម្រូវឲ្យមួយរដូវបានស្រូវចំនួន១តោន តែវាបង្ខំឱ្យប្រជាពលរដ្ឋ ខំធ្វើឱ្យបាន ៣តោន ហើយវាកាត់បន្ថយការហូបចុក មិនឱ្យប្រជាពលរដ្ឋមានចំណីអាហារហូបគ្រប់គ្រាន់ ចំណែកពួកវាវិញ ពួកវាមានចំណីអាហារស៊ីបបូរ បើនិយាយពីប្រពន្��មេកងវិញ គឺដូចជាសេដ្ឋីនី មានអ្នកបំរើឆ្វេងស្ដាំ ទៅណាមួយជំហាន ក៏មានអ្នកចាំបម្រើដែរ ចំណែកចំណីអាហារប្រជាពលរដ្ឋ វាប្រមូលកិបកេងស៊ីដែរគ្នាវា។ ដូច្នេះហើយទើបខ្ញុំនិយាយថា ការបង្ខំធ្វើការឱ្យលើសកំលាំងពលកម្មនិងការបង្អត់ចំណីអាហារ គឺមានដោយភូមិភាគនិងតំបន់នោះទេ។
ប៉ុល ពត និយាយថា ខ្ញុំអត់ដឹងថាមានការសម្លាប់ប្រជាពលរដ្ឋខ្មែរច្រើនប៉ុណ្ណឹងនោះទេ ខ្ញុំទៅកន្លែងណាគេរៀបចំឱ្យដែរ បើខ្ញុំសម្លាប់ខ្មែរ អ្នកដែលស្លាប់បន្ទាប់គឺខ្ញុំហ្នឹងហើយ ព្រោះយួនវាស្អប់ខ្ញុំ ខ្លាំងណាស់។
សម្រាប់បងប្អូនដែលមិនបានសិក្សាអានស្វែងយល់កន្លងមកពីក្រុមខ្មែរក្រហមទាំងបួនក្រុម នឹងយល់បានពីភូមិភាគនិងតំបន់ ប្រហែលជាពិបាកយល់សំណេរនេះបន្តិចហើយ បើសិនបងប្អូន មានចម្ងល់នៅត្រង់ចំណុចណា អាចខម្មិនសួរបន្ថែមបាន៕ ចប់.
Tumblr media Tumblr media
0 notes
bi-history · 3 years
Text
សង្គ្រាមវៀតណាមខាងជើងនិងអាមេរិក គឺចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥៤ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៤ ស្មើនឹងរយៈពេល១៩ឆ្នាំ. ៥ខែ. ៤សប្ដាហ៍ និង១ថ្ងៃ។ អាមេរិកធ្វើសង្គ្រាម គឺដើម្បីទប់ទល់នឹងលុបបំបាត់ លទ្ធិកុម្មុយនិស្តនៅក្នុងឥណ្ឌូចិន ចំណែកវៀតណាមខាងជើង គឺធ្វើសង្គ្រាមដើម្បី គ្រប់គ្រងទឹកដីវៀតណាមទាំងមូល នឹងចង់លេបយកប្រទេសកម្ពុជានិងប្រទេសឡាវ។ ព្រោះវៀតណាម បានបង្កើតពួកកុម្មុយនិស្ត នៅក្នុងប្រទេសកម្ពុជានិងប្រទេសឡាវ តាំងពីសម័យអាណានិគមបារាំងមកម្លេះ។ ជាលទ្ធផលក្រោយអាមេ���ិកដកកងទ័ពចេញពីឥណ្ឌូចិន វៀតណាមខាងជើង ធ្វើសង្គ្រាមបន្ត យកឈ្នះវៀតណាមខាងត្បូង និងបង្រួបបង្រួមវៀតណាមទាំងពីរ បាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥។ ចំណែកពួកកុម្មុយនិស្តប្រទេសឡាវ ឈ្នះសង្គ្រាមក្នុងប្រទេសឡាវ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៥។ រីឯពួកកុម្មុយនិស្តប្រទេសកម្ពុជា ឈ្នះសង្គ្រាមក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
សរុបជារួមទៅ សម័យអាណានិគមបារាំង ក្រោយពីបារាំងដកកងទ័ពចេញពីឥណ្ឌូចិន យួនចំណេញ ទឹកដីខ្មែរមួយចំហៀង គឺទឹកដីខ្មែរកម្ពុជាក្រោម។ នៅសម័យសង្គ្រាមជាមួយអាមេរិក ភ្លើងសង្រ្គាម ចាប់ផ្ដើមពីស្រុកយួនសោះ បែរជាខ្ទីចប្រទេសខ្មែរនិងប្រទេសឡាវទៅវិញ ថែមទាំងគ្រប់គ្រងប្រទេសខ្មែរនិងប្រទេសឡាវថែមទៀត។ នេះហើយជាសង្គ្រាមចំនួនទាំង២លើ ក បម្រើមនោគមវិជ្ជារបស់យួនដោយមិនដឹងខ្លួន ស្លាប់ទាំងប្រជាពលរដ្ឋនិងទាហាន បាត់ទាំងទឹកដី មកដល់ពេលសព្វថ្ងៃនេះ ក៏មិនទាន់គេចផុតពីមនោគមវិជ្ជា របស់យួនដែរ នួនជាបាននិយាយថា យួនត្រជាក់ណាស់ ត្រជាក់រហូតដល់ខ្មែរស្លាប់ខ្លួន ដោយមិនដឹងខ្លួន។
Tumblr media
0 notes
bi-history · 4 years
Text
✍️ បិតាសង្គ្រាមលោកលើកទី២ អាដុលហុីត្លែ បាននិយាយថា ដើម្បីដណ្ដើមយកប្រទេសមួយ រឿងដំបូងដែលត្រូវធ្វើគឺ ដកអាវុធពីដៃប្រជាពលរដ្ឋគេជាមុនសិន ...........
បើចង់ដឹងរឿងបាត់ដី ដើររស់នៅតាមប្រទេសគេ រសាត់ដូចចក ចូរទៅសាកសួរជនជាតិចាមទៅដឹងហើយ។
បើចង់ដឹងជនជាតិដើមមួយ ដែលក្លាយជាជនជាតិភាគតិចលើទឹកដីរបស់ខ្លួនឯង ត្រូវយួនជិះជាន់ ចូរទៅសាកសួរបងប្អូនខ្មែរកម្ពុជាក្រោមយើង។
បើចង់ដឹងពីការរស់នៅ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ប្រព័ន្ធរដ្ឋបាលត្រូវគេគ្រប់គ្រងទាំងអស់ ចូរទៅសាកសួរពលរដ្ឋប្រទេសឡាវទៅដឹងហើយ។
បើចង់ដឹងពី ប្រទេសមួយដែលឈានទៅរកការបាត់បង់ទឹកដីដូចចាម រស់នៅដូចជនជាតិភាគតិចនាំគ្នាទៅធ្វើការនៅស្រុកគេ និងប្រព័ន្ធរដ្ឋបាលប្រទេសទាំងអស់ត្រូវយួនគ្រប់គ្រង មិនចាំបាច់សួរណាឆ្ងាយទេ គឺមើលសភាពប្រជាពលរដ្ឋខ្មែរហ្នឹងតែម្តងទៅ ស្ដែងៗតែម្ដង។
ហើយកុំឆ្ងល់ហេតុអ្វីដាក់រូបស្តូបយួនសោះ បែរជាបកស្រាយរឿងផ្សេងអញ្ចឹង? បើចង់ដឹងចម្លើយ ស្វែងយល់ពីបីចំណុចខាងលើទៅ ហើយបើនៅតែអញ្ចឹងទៀត មិនខំនាំគ្នាគិតទេ ខ្ញុំអ្នកសរសេរ ក៏វេទនាដូចជាអ្នកអានដែរ នៅក្រោមគេមិនស្រួលទេ។ ចប់.
Tumblr media
0 notes
bi-history · 4 years
Text
✍️ចារៈបុរសខ្មែរក្រហម បរិសុទ្ធ
ក្នុងឆ្នំា១៩៦០ មានពួកបញ្ញវ័ន្តក្រហមខ្លះសវិលត្រឡប់មកពីស្រុកបារាំង ដូចជា ៖ ចៅ សេង, ខៀវ សំផន, ហ៊ូ យន់, ភោគ ឆាយ, គាត ឆុន, ហ៊ូ នឹម ។ ឆ្នំានោះពួកកុម្មុយនីស្តខ្មែរបានបង្កើតបក្សម៉ាកស៊ីស ឡេនីននៅក្រុងភ្នំពេញ។ តាំងពីឆ្នំានោះមក ចលនាយុវជន មានការ លូតលាស់ជាខ្លំាង។ ពួកគេបានជ្រៀតចូលតាមទិសអង្គការចូលទៅ បន្លំខ្លួន នៅក្នុងគ្រប់សកម្មភាពនានា ដែលមានប្រយោជន៍ដល់បក្សគេ ដូចជាបាតុកម្មវាយស្ថានទូតអាមេរិកក្នុងឆ្នំា ១៩៦៣ បាតុកម្មសិស្សក្នុងឆ្នំា ១៩៧២​ និង ១៩៧៣ រហូតធ្វើឃាតលោក ថាច់ ជា និងលោកវេជ្ជបណ្ឌិត កែវ សំាង គីម ក្នុងបរិវេណវិទ្យាល័យ ១៨ មិនា( យុគន្ធរ) បាតុកម្មបុគ្គលិកសិក្សាឆ្នំា ១៩៧៣ ៧៤ ដើម្បីបំបែរទិសបាតុកម្មឲ្យក្លាយជាឈ្នាន់បម្រើផលប្រយោជន៍របស់បក្ស កុម្មុយនីស្តខ្មែរទៅវិញ។ ពួកយុវជន ចេះតែទាក់ទងបក្សតាមខ្សែរយៈ គេ ដើម្បីប្រមូលសមាជិកឲ្យបានកាន់តែច្រើនថែមទៀត។ គេជ្រៀត ចូលទៅក្នុងចំណោមនិស្សិតនៅមហាវិទ្យាល័យនានា ក្នុងសមាជិក សមាគមនិស្សិតដូចជាករណីនិស្សិតជុំ រំភើយ ក្នុងគណសមាគម និស្សិតនៅមហាវិទ្យាល័យអក្សរសាស្រ្ត ភ្នំពេញជាដើម។ ពួកយុវជនខ្លះ ទៀត ដែលបានក្លាយទៅជាគ្រូបង្រៀនសាស្រ្តាចារ្យក៏បានសាបព្រោះ មនោគមវិជ្ជាកុម្មុយនីស្តក្នុងចំណោមមិត្តភក្តិ គ្រូបឋមសិក្សា ឬ សាស្រ្តាចារ្យ។ ក្នុងចំណោមសាស្រ្តាចារ្យមានលោកគ្រូ ធុច រិន លោក យី យ៉ុង បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ។
ក្រោយមក នៅថ្ងៃទី១៧ មិនា ឆ្នំា១៩៧៣ ក្រោយដែលពួកលោក លន់ ណុន បានគប់គ្រាប់បែកបំបែកហ្វូងមនុស្សបាតុកម្ម គ្រូដែលកំពុង ធ្វើសុន្ធរកថា មានគ្នាជាងបួនរយនាក់ ក្នុងបរិវេណមហាវិទ្យាល័យ គរុកោសល្យខាងត្បូង មានស្លាប់គ្រូពីរនាក់និងរបួសជាច្រើននាក់មក ពួកសាស្រ្តាចារ្យ គ្រូមួយចំនួនទៀតយល់ឃើញថា បើទ្រាំតទៅទៀត របបសាធារណរដ្ឋលោក លន់ ណុល ពុករលួយ អយុត្តិធម៌ ណាស់ មិនគោរពលក្ខខណ្ឌដែលចារលើស្តូបសាធារណរដ្ឋនៅមុខ អតីតបរមរាជវំាងសោះ តទៅមុខគ្មានសង្ឃឹមឈ្នះពួករណសិរ្យរំដោះ ជាតិឡើយ។ ទើបពួកគេរត់ចូលខ្មែរក្រហមបណ្តោយដូចជា លោក នួន ឃឿន(អ្នកនិពន្ធអក្សរសាស្រ្តខ្មែរ និងអង្គគ្លេស) លោក គុយ យឿន( បរិញ្ញាអក្សរសាស្រ្តខ្មែរ) លោក សោម សំអ៊ុន(បរិញ្ញាប្រវត្តិវិទ្យា) ។ មានភាគបន្ត.....
#ខ្មែរក្រហម
Tumblr media
0 notes
bi-history · 4 years
Text
✍️ត្រកូលខ្មែរកម្ពុជាក្រោម🇰🇭
នៅក្នុងសម័យកាល ស្តេចយួន យ៉ាឡុង ឡើងសោយរាជ្យនៅក្នុងឆ្នាំ១៨១៣ ទឹកដីខ្មែរកម្ពុជាក្រោម បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់យួន។ ពួកយួនបានធ្វើបាបជនជាតិដើម ខ្មែរក្រោម គ្រប់សព្វបែបយ៉ាង មានទាំងការកាប់សម្លាប់ ការប្រើឲ្យធ្វើការលើសកម្លាំង ការផ្លាស់ប្តូរទំនៀមទម្លាប់ ប្រពៃណីខ្មែរដែលមានទាំងអស់ និងបិទមិនរៀនអក្សរសាស្ត្រខ្មែរ មានទាំងការធ្វើបាបព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោម ដែរបានទៅរៀននៅឯវត្តទៀតផង វាធ្វើប៉ុណ្ណឹងហើយមិនឈប់ទៀត រហូតដល់វាបានដាក់បញ្ជាឲ្យជនជាតិដើម ខ្មែរក្រោម ទាំងអស់ ដែលនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយួនត្រូវតែឲ្យដាក់ ឈ្មោះត្រកូល ដែលបានរៀបចំកំណត់ ដោយស្វ័យគ្រប់គ្រងនោះទាំងអស់គ្នានៅពេលកូនចៅដែលកើត ដែលមានកំណត់ដឹងថាមួយណាជា ជនជាតិដើម ខ្មែរក្រោម។
ឈ្មោះ ត្រកូល ទាំងនោះបានដាក់ដោយស្តេចយួន យ៉ា ឡុង ដែលមានចំនួន៥ ធំៗ ដូចជា :
ទី១.​ត្រកូល ថាច់ មានន័យថា ថ្ម​
ទី២.​ត្រកូល សឺ​ង​,​សឺ​ន​,​ស៊ើ​ង មានន័យថា ភ្នំ​
ទី៣.​ត្រកូល ឡឹម​,​លឹម ឬ ឡាំ មានន័យថា ព្រៃ​
ទី៤.​ត្រកូល គឹម មានន័យថា លោហធាតុ​
ទី៥.​ត្រកូល យ័​ញ ឬ ដា​ញ់ មានន័យថា ឈ្មោះ និង​មានត្រកូល ចៅ មកពី​ពាក្យ​ខ្មែរ​ថា ចៅ​ ។
ចំពោះអ្នកមានត្រកូល ចៅ ជាត្រកូលមកពីស្រុកខ្មែរ តំបន់ខេត្តមាត់ជ្រូក ពាក្យថា ចៅ ប្រើសំរាប់សម្គាល់លើបុរសៗ រីឯស្ត្រីប្រើត្រកូល នាង ។
ប៉ុន្តែជនជាតិដើម ខ្មែរក្រោម មានត្រកូលជាច្រើនផ្សេងទៀតដូចជា ហ្វា.ដូង.កឹង.តឹម.វ៉ា.យ៉ាប.ណាម.ត្រាក.កូវ.កូង.ត្រា.យឿង.ឡុក.ញឿង.ថាម.សា.ង៉ាយ.ទ្វីង.ម៉ូវ ។
បើមុនឆ្នាំ១៨១៣ សម័យស្តេចយួន យ៉ា ឡុង គឺ ជនជាតិដើម ខ្មែរក្រោម មិនបានប្រើត្រកូលទេ ។ ចំណែក​ខ្មែរ​អ្នក​នៅ​កម្ពុជាកណ���តាល វិញ ក៏មិនមាន ត្រកូល ដែរ ។
លុះដល់​ឆ្នាំ ១៩០៥ ទើបបារាំងបានប្រកាស ជា​សាធារណៈ​ឲ្យ​ខ្មែរ​ប្រើ​ត្រកូល​តាមរបៀប​កូន​ត្រូវ​យកឈ្មោះ​ឪពុក​ធ្វើជា​ត្រកូល​របស់ខ្លួន ។ ហើយត្រកូលដែល ខ្មែរក្រោម ធ្លាប់ប្រើនោះមាន ត្រកូល ថាច់ ត្រកូល សឺ​ង ​ត្រកូល គឹម ត្រកូល កៀង ត្រកូលទាំង៤នេះ សម្រាប់ខ្មែរក្រោមអ្នកនៅត្រើយខាងកើតទន្លេ បាសាក់ មាន​ខេត្ត​ព្រះ​ត្រពាំង ខេត្ត​លង់​ហោរ ជាដើម ។ ចំពោះត្រកូល ដាវ មួយ​នេះ​ភាគច្រើន​សម្រាប់​ខ្មែរក្រោម​អ្នក​នៅ ខេត្ត ព្រែក​ឫស្សី ។ រីឯ​ប្រុសៗ ខ្មែរក្រោម​អ្នក​នៅ ខេត្ត​ក្រមួនស វិញ​គេ​ភាគច្រើន​ប្រើ​ត្រកូល យ័​ញឬដាញ់ ជា​ពាក្យ​ចេញពី​យួនតែមួយ ចំពោះ​ស្ត្រី​ខ្មែរក្រោម​ គេប្រើត្រកូល ធី មានន័យថាផ្សារ សម្រាប់ ខេត្តឃ្លាំង ខេត្ត​ពល​លាវ និង ខេត្ត​ទឹកខ្មៅ ។
ខ្មែរក្រោមប្រើត្រកូលជាច្រើនដូចជា ​ត្រកូល លី. ឡាំ​. លឹម. ឡឹម .ត្រឹង.ទ្រី​វ .ឡឺឺ ហូ​វ .ហុង. យឿង. តាំង. កៅ. ត្រឹម. តោ. ហ្វិ​ន។ ចំណែក ត្រូកូលធំៗ មានចំនួន៤ ថាច់.សឺង.គឹម.ដាញ់ ៕ ចប់.
Tumblr media
0 notes
bi-history · 4 years
Text
Tumblr media
0 notes
bi-history · 4 years
Text
លោកបណ្ឌិតពន្យល់ខ្មែរ នាំឱ្យច្រឡំថា វៀតមិញ និង វៀតកុង តែមួយ តាមពិតមិនមែនអ៊ីចឹងនោះទេ គឺពីរផ្សេងគ្នា។
រូបទី១ គឺទង់ជាតិវៀតមិញ (ខ្មែរយើងហៅ យៀកមិញ)
រូបទី២ គឺទង់ជាតិវៀតកុង (ខ្មែរយើងហៅ យៀកកុង)
វៀតមិញ បង្កើតឡើងមកដើម្បី វ៉ៃបារាំង និងជប៉ុន ចំណែកវៀតកុង បង្កើតឡើងមកដើម្បីវ៉ៃ អាមេរិកាំង និងវៀតណាមខាងត្បួង។
១.វៀតមិញ ត្រូវបានបង្កើតឡើងដោយ មេដឹកនាំយួនសំខាន់ៗ គឺ #ហូជីមិញ #ឡេយន់ និង #ផាំវ៉ាន់ដុង ក្នុងឆ្នាំ ១៩៤១ ហើយស្ថិតក្រោមបញ្ជារបស់ មេទ័ពធំយួនគុម្មុយនិស្ដ វ៉ូង្វៀនយ៉ាប បើកយុទ្ធនាការណ៍ វ៉ៃបារាំង និង ជប៉ុន ក្នុងសង្គ្រាមឥណ្ឌូចិនលើកទី១ ហើយក្នុងឆ្នាំ ១៩៦០ វៀតមិញ ត្រូវបានរំលាយចោលវិញ ( ខ្មែរវៀតមិញ នៅតែមានដល់សព្វថ្ងែនេះ )។
វៀតមិញ ក្នុងឥណ្ឌូចិនពេលនោះ មានបីគឺ:
យួនវៀតមិញ ក្រោមការដឹកនាំរបស់ វ៉ូង្វៀនយ៉ាប
ខ្មែរវៀតមិញ ក្រោមការដឹកនាំរបស់ សឺនង៉ុកមិញ
ឡាវវៀតមិញ ក្រោមការដឹកនាំរបស់ សុផានុវង្ស។
សូមបញ្ជាក់ថា សឺន ង៉ុកមិញ ជាមនុស្សសំខាន់ម្នាក់ក្នុងការអនុវត្តន៍ផែនការណ៍របស់ ហូជីមិញ នៅក្នុងដីខ្មែរ។ សុផានុវង្ស (ឡាវ) មានប្រពន្ធជាជនជាតិយួន ដែលជាកន្លង់ (ស្រីស្នេហ៍) របស់មេដឹកនាំខ្មែរពីកន្លងមក។ ដូច្នេះបើ ចលនា វៀតមិញ ជោគជ័យក្នុងការវាយដេញបារាំង និងជប៉ុនក្នងពេលចេញនោះ អ្នកដែលក្ដាប់ឥណ្ឌូចិនបន្តគឺមានតែយួននេះឯង។
២.វៀតកុង បង្កើតឡើងនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៦០ ដោយយួនកុម្មុយនិស្តខាងជើងដដែល ដោយសមាជិកចេញមកពី ពួកអតីតវៀតមិញខ្លះ ហើយសហការជាមួយនឹង ទ័ពយួនកុម្មុយនិស្ដខាងជើង និងទ័ពព្រៃវៀតណាមខាងត្បូងដើម្បីវ៉ៃ អាមេរិកាំង និងវៀតណាមខាងត្បូង ហៅថា យួនសេរី ក្នុងបុព្វហេតុបង្រួបបង្រួមវៀតណាមឱ្យស្ថិតក្រោមការកាន់កាប់របស់កុម្មុយនិស្ដ។
សូមបញ្ជាក់ថា វៀតកុង ចូលមកតាំងជម្រកក្នុងដីខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់ក្រោមការអនុញ្ញាត្តិរបស់ #សម្ដេចសីហនុ ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក។ ហើយវត្តមានយៀកកុងក្នុងដីខ្មែរនេះហើយ ដែលជាមូលហេតុនៃការវិនាសកម្មជាតិខ្មែរ ភ្លើងសង្គ្រាមចាប់ផ្ដើមឆេះឆ្លងពីស្រុកយួនចូលស្រុកខ្មែរ ហើយក៏ជាមូលហេតុដែលអាមេរិក តាមទម្លាក់គ្រាប់បែកលើដីខ្មែរដែ ដើម្បីតាមកម្ទេចមូលដ្ឋានទ័ពរបស់យៀកកុងក្នុងដីខ្មែរផងដែរ។
សូមបញ្ជាក់ទៀតថា យៀកកុង ក្នុងដីខ្មែរបានធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋខ្មែរឥតស្រាកស្រាន្ត ហើយសម្ដេចសីហនុ ដែលជាមានងារជាប្រមុខរដ្ឋបែជាមិនព្រមចូលមកទទួលខុសត្រូវ ទើបកើតមានដំណើឆ្ពោះទៅរកព្រឹត្តិការណ៍ ទី១៨ ខែមិនា ​ឆ្នាំ១៩៧០ #គឺសភាខ្មែរបោះឆ្នោតទម្លាក់សម្ដេចសីហនុចេញ ដើម្បីយកអំណាចដេញយៀកកុង។
ងាកមកការទម្លាក់គ្រាប់បែករបស់អាមេរិកកាំងវិញបានប្រែជារឿងសោកស្ដាយបំផុតព្រោះថា ការទម្លាក់គ្រាប់បែករបស់អាមេរិកលើដីខ្មែរនោះ ភាគច្រើនត្រូវបានយៀកកុងដឹងខ្លួនមុនរហូត ទើបគ្រាប់នោះធ្លាក់ត្រូវតែក្បាលប្រជាពលរដ្ឋខ្មែរ ជាហេតុដែលធ្វើឪ្យប្រជាពលរដ្ឋខ្មែរ កាន់តែចងកំហឹងនឹង��ាមេរិក និង រដ្ឋាភិបាលលោក លន់ នល់ ដែលជាមិត្តរបស់អាមេរិក ទើបរាស្ត្រខ្មែរខ្លះក៏បានរត់ចូលព្រៃ ទៅជួយដល់ពួកកុម្មុយនិស្ដដោយសារតែកំហឹង។
ក្រោយការដកទ័ពរបស់អាមេរិកនៅក្នុងឆ្នាំ ១៩៧៣ មក នៅឆ្នាំ ១៩៧៥ វៀតណាមក៏បានបង្រួមបង្រួប ហើយឥណ្ឌូចិនក៏ធ្លាក់ចូលក្នុងដៃពួកកុម្មុយនិស្ដ ហើយនៅឆ្នាំ១៩៧៦ វៀតកុង ក៏ត្រូវបានរំលាយចោលវិញ។ ចប់.
Tumblr media Tumblr media
0 notes
bi-history · 4 years
Text
សង្រ្គាមឈ្លានពានរបស់វៀតណាមមកលើកម្ពុជា៖
នៅចុងឆ្នាំ១៩៧៨ កម្មាភិបាលដែលនៅសេសសល់ពីការតាមសម្លាប់របស់ប៉ុល ពត បានបង្កើតរណសិរ្សសង្រ្គោះជាតិកម្ពុជា ហើយកាត់ថារណសិរ្ស២ធ្នូ ដែលមានលោកហេងសំរិនជាមេដឹកនាំ។ ក្រោយបង្កើតឡើងភ្លាម រណសិរ្សនេះក៏ទទួលបានការគាំទ្រពីវៀតណាម ឡាវនិងសហភាពសូវៀត។ នៅថ្ងៃទី២៥ ធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមបានបើកការវាយលុកលើកកងទ័ពខ្មែរក្រហម ដោយយករណសិរ្ស២ធ្នូធ្វើជាខែលបិទបាំងអន្តរជាតិកុំឱ្យថ្កោលទោសខ្លួនថាបានឈ្លានពានកម្ពុជា។ តាមការពិតក្រុមរណសិរ្ស២ធ្នូរបស់លោកហេង សំរិនមានកងទ័ពតិចតួចប៉ុណ្ណោះ ឯវៀតណាមវិញមានកងទ័ពប្រហែល១០ម៉ឺននាក់ មានកងរថក្រោះ និងយន្តហោះចម្បាំងផង។
ក្រុមរណសិរ្ស២ធ្នូ និងកងទ័ពវៀតណាមបានរៀបចំផែនការវាយលុកកម្ពុជាពីរច្រក។ ក្រុមទីមួយវាយលុកចេញពីខេត្តតែនិញ កាត់តាមក្រចេះ កំពង់ចាម ចុះមកភ្នំពេញ។ ក្រុមទីពីរ វាយលុកចេញ���ីកំពង់ផែហាទៀងប្រទេសវៀតណាម ឆ្ពោះមកកំពង់ផែព្រះសីហនុ មកតាកែវ ឡើងមកភ្នំពេញជួបក្រុមទីមួយ។ ពួកគេចូលដល់កន្លែងណាប្រជាជនស្វាគមន៍ពួកគេជានិច្ចដោយគិតថាពួកគេមករំដោះ។ ឯពួកខ្មែរក្រហមបាក់ទ័ពរត់ខ្ចាត់ខ្ចាយ។
ថ្ងៃទី៣០ ធ្នូ ១៩៧៨ កងទ័ពវៀតណាមវាយចូលកាន់កាប់ខេត្តក្រចេះ។
ថ្ងៃទី២ មករា ឆ្នាំ១៩៧៩ កងកម្មងដូវៀតណាមវាយចូលភ្នំពេញដើម្បីរំដោះសម្តេចសីហនុ តែត្រូវបរាជ័យ ព្រោះមេដឹកនាំខ្មែរក្រហមបានជម្លៀសសម្តេចសីហនុចេញពីភ្នំពេញតាំងពីថ្ងៃទី១ មករា មកម៉្លេះ ដោយនាំយកទៅបាត់ដំបង បន្ទាប់មកទៅស៊ីសុផុន។
ថ្ងៃទី៤ មករា កងទ័ពរណសិរ្ស និងកងទ័ពវៀតណាមបានកាន់កាប់ត្រើយខាងកើតទន្លេមេគង្គទាំងស្រុង។ ប៉ុល ពត បានជួបស្នើសុំសម្តេចសីហនុចេញមុខជាតំណាងកម្ពុជាប្រជាធិបតេយ្យដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិប្រឆាំងនឹងការឈ្លានពានរបស់វៀតណាម។ សម្តេចសីហនុក៏យល់ព្រម ហើយក៏យាងចេញទៅប៉េកាំង និងបន្តទៅក្រុងញូយ៉ក។ នៅកម្ពុជាវិញ ព្រឹកថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហម កម្មាភិបាល និងមេដឹកនាំដែលនៅសល់បាននាំគ្នាចាកចេញពីភ្នំពេញទៅភាគពាយ័ព្យ។ ប៉ុន្មានម៉ោងក្រោយមក កងទ័ពរណសិរ្ស និងកងទ័ពវៀតណាមបានវាយចូលក្រុងភ្នំពេញ។ របបខ្មែរក្រហមក៏បានដួលរលំតាំងពីពេលនោះមក។
រូបថតឡានដឹកកងទ័ពយួននិងរថក្រោះ ចូលស្រុកខ្មែរទាំងឡានៗ ជាជួរ ដូចហែកឋិន។
Tumblr media Tumblr media Tumblr media
0 notes
bi-history · 4 years
Text
បើលោកនាយករដ្ឋមន្ត្រី ប៉ុល ពត និង លោកប្រធានាធិបតី លន់ នល់ ពិតជាស្រលាញ់ជាតិដូចគ្នា ហេតុអ្វីក៏ពួកគាត់ទាំងពីរនាក់ច្បាំងគ្នា? ហេតុអ្វីក៏ពួកគាត់ទាំងពីរនាក់ មិនរួបរួមគ្នាដើម្បីប្រឆាំងនឹងយួន?
មុនដំបូងបងប្អូនត្រូវដឹងពេលវេលានៃការធ្វើសង្គ្រាមរវាងរបបសាធារណរដ្ឋខ្មែរនិងពួកកុម្មុយនិស្ត គឺមានរយៈពេល៥ឆ្នាំ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ ហើយរយៈពេល៣ឆ្នាំដំបូង ពីឆ្នាំ១៩៧០ដល់ឆ្នា១៩៧៣ គឺសង្រ្គាមរវាងយួនយៀកកុង នៅក្នុងទឹកដីខ្មែរ និងទាហានរបបសាធារណរដ្ឋខ្មែរ។ ចំណែកពួកខ្មែរក្រហម នៅក្នុងទឹកដីខ្មែរវិញ នៅក្នុងពេលនោះគឺពួកគាត់កំពុងតែហាត់រៀននៅតាមព្រៃ ដោយមានកងទ័ពយួនយៀកកុងធ្វើជាគ្រូបង្ហាត់។ ជាក់ស្តែងដូចនៅសមរភូមិខេត្តកំពង់ចាម និងសមរភូមិត្រើយម្ខាងគល់ស្ពានជ្រោយចង្វារ និងសមរភូមិជាច្រើនទៀត ពីឆ្���ាំ១៩៧០ដល់ឆ្នាំ១៩៧៣ ពេលកងទ័ពសាធារណរដ្ឋខ្មែរត្រូវ ក្រោយបញ្ចប់ការបាញ់ ដើរទៅមើល សុទ្ធតែខ្មោចពួកកងទ័ពយៀកកុង។ វាជាការពិតណាស់ ដែលបងប្អូនឃើញនៅក្នុងសមរភូមិខ្លះ មានកងទ័ពខ្មែរក្រហម ចេញមកប្រយុទ្ធ តែមានសមរភូមិតិចតួចបំផុត ជាក់ស្ដែងដូចសំដីអតីតកងទ័ពខ្មែរក្រហមម្នាក់ គាត់បាននិយាយថា គាត់ពិតជាបានឡើងទៅសមរភូមិពិតមែន តែពួកយួនចែកតែកាំភ្លើងឲ្យតែប៉ុណ្ណោះ អត់មានបង់កាំភ្លើងនិងគ្រាប់កាំភ្លើងអោយពួកគាត់បាញ់នោះទេ ពួកយួនបាននិយាយថា ពួកមិត្តនៅអោយស្ងៀមបានហើយ ចាំគេទៅបាញ់ជំនួស។
ក្រោយពេលកងទ័ពយួន ត្រូវដកចេញពីស្រុកខ្មែរ (នៅមានមួយចំនួន) និងសហរដ្ឋអាមេរិក ផ្ដាច់ជំនួយលែងជួយរបបសាធារណរដ្ឋខ្មែរ នៅក្នុងឆ្នាំ១៩៧៣ រយៈពេល២ឆ្នាំបន្ទាប់ ពីឆ្នាំ១៩៧៣ដល់ឆ្នាំ១៩៧៥ គឺជាសង្គ្រាមវាយទប់ទល់ រវាងកងទ័ពសាធារណរដ្ឋខ្មែរនិងកងទ័ពខ្មែរក្រហម។ ចំពោះរបបសាធារណរដ្ឋខ្មែរ ក៏ចាប់ផ្ដើមធ្លាក់ចុះទន់ខ្សោយជាលំដាប់ និយាយទៅគឺសឹងតែដួលរលំទៅហើយ ព្រោះរយ:ពេលបីឆ្នាំដំបូង គឺយួនវាយសន្ធប់យ៉ាងខ្លាំង ហើយកងទ័ពស្លាប់និងរបួសនៅក្នុងសមរភូមិ អស់ប្រមាណ៧៥ភាគរយ នៅសល់តែកងទ័ព២៥ភាគរយ ដើម្បីវាយទប់ទល់ ( សរុបចំនួនកងទ័ពទាំងអស់ប្រមាណ១០ម៉ឺននាក់ កងទ័ពសាធារណរដ្ឋខ្មែរ+កងទ័ពកម្ពុជាក្រោម+កងទ័ពអាមេរិក+កងទ័ពយួនខាងត្បូង ពួកអាធីវ) វាស្របពេលដែលអាមេរិក ផ្តាច់ជំនួយថែមទៀត កាន់តែធ្វើឲ្យស្ថានភាពរបស់របបសាធារណរដ្ឋខ្មែរ កាន់តែធ្លាក់ខ្លួនដុនដាប។ ចំណែកកងទ័ពពួកខ្មែរក្រហមវិញ ដែលមានចិននិងយួនជាខ្នងបង្អែក ចាប់ផ្ដើមមានឥទ្ធិពលកាន់តែខ្លាំង ព្រោះអាវុធ ស្បៀង សំភារៈសឹក ទូទៅអត់មានខ្វះខាតឡើយ។ តែដោយសារមានបញ្ជាពីទីក្រុងហាណូយ បញ្ជាផ្ទាល់របស់ វ៉ូង្វៀនយ៉ាប មេទ័ពធំយួន ប្រាប់ទៅកាន់មេៗខ្មែរក្រហមថា ពួកមិត្តឯងនៅឲ្យស្ងៀម គ្រាន់តែវាយទប់ទល់បានហើយ កាលពួកយួនវាយឈ្នះជោគជ័យ នៅក្នុងទឹកដីយួននិងឡាវហើយ ក្នុងទឹកដីខ្មែរយួនវាយតែ២៤ម៉ោងតែប៉ុណ្ណោះ។ ចាប់ពីពេលឃើញបញ្ជាពីស្រុកយួនបែបហ្នឹង ប៉ុល ពត និង នួន ជា បាននាំគ្នាគិតថា បើទុកឱ្យយួនវាយយកស្រុកខ្មែរ ច្បាស់ណាស់ប្រាកដជាយួនគ្រប់គ្រងស្រុកខ្មែរ ដូចគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោមអញ្ចឹង ដូច្នេះពួកគាត់គ្មានជម្រើសអ្វី មានតែរៀបចំផែនការ វាយយកមុនយួន។ ប៉ុល ពតនិងនួន ជា បានរៀបចំផែនការទុកជាមុនរយ:ពេល១ឆ្នាំ ហើយក៏ចាប់ផ្ដើមបោះសំអាត សម្លាប់ចារកិច្ចយួនមួយចំនួននៅក្នុងបក្សកុម្មុយនិស្តកម្ពុជាផងដែរ។ រហូតដល់ខែដើមមេសា ដល់ថ្ងៃចូលឆ្នាំខ្មែរ ឆ្នាំ១៩៧៥ ប៉ុល ពត ក៏បានសម្រេចចិត្តវាយយកទីក្រុងភ្នំពេញ ( ការវាយផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ កងទ័ពខ្មែរក្រហមបានប្រើពេលវេលាវាយយកប្រហែលកន្លះខែ)។
ខ្ញុំចង់ពន្យល់បងប្អូននៅត្រង់ចំណុចនេះមួយទៀត និយាយអំពីកងទ័ពខ្មែរក្រហមទាំងបួនក្រុម ព្រោះបងប្អូនមួយចំនួនគាត់គិតច្រលំថា មានតែខ្មែរក្រហមមួយ។ តាមការពិត ពួកខ្មែរក្រហម បែងចែកជា៤ក្រុម: ក្រុមទី១. គឺក្រុមនិយមម៉ៅអុិសឬនិយមចិន ដូចជា លោក ប៉ុល ពត នួន ជា ខៀវ សំផន ជាដើម។ ក្រុមទី២: ជាក្រុមនិយមម៉ាក់សុីសឡេនីន មានដូចជា ហ៊ូ យន់.ហ៊ូ នឹម. ជួន មុំ. ជួន ជឿន. ជួន ប្រសិទ្ធ. កុយ ធួន. ទីវ អុល.។ល។ ក្រុមទី៣: ជាក្រុមខ្មែរវៀតមិញឬក្រុមនិយមយួន មានដូចជា មូល សម្បត្តិ. សោ ភឹម. សាយ ភូថង. ចាន់ សុី. ប៉ែន សុវណ្ណ ជាដើម សរុបគ្នាទាំងអស់ប្រមាណ ជិត៥ម៉ឺននាក់។ និងក្រុមទី៤: ជាក្រុមរណសិរ្យរំដោះជាតិ របស់ ស្ដេចសីហនុ មានគ្នាតិចបំផុត។ ក្រុមដែលមានឥទ្ធិពលជាងគេ មានពីរក្រុុម គឺក្រុមនិយមយួនហើយនិងក្រុមនិយមចិន។ ចំពោះការសម្លាប់ប្រជាពលរដ្ឋខ្មែរ យ៉ាងរង្គាល ភាគច្រើនគឺនៅក្នុងតំបន់របស់ពួកនិយមយួនវាគ្រប់គ្រង។
ហើយចំណុចសំខាន់មួយទៀត បើសិនជា ប៉ុល ពត ចូលគ្នាជាមួយលោក លន់ នល់ ក៏ពួកខ្មែរក្រហមបីក្រុមទៀត មិនចូលរួមជាមួយគាត់ដែរ ហើយបងប្អូនសុទ្ធតែដឹងហើយថា ប្រជាពលរដ្ឋខ្មែរ នាំគ្នារត់ចូលព្រៃដើម្បីផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ តាមសំដីរបស់សម្ដេចសីហនុ។ ហើយបើ ប៉ុល ពត និង លន់ នល់ អាចចូលគ្នាបានមែន ក៏មិនអាចទប់ទល់ឈ្នះនិងកងទ័ពខ្មែរក្រហមទាំងបីក្រុមទៀត ឬក្នុងពេលដែលកងទ័ពយួនវាវាយចូលស្រុកខ្មែរដែរ ដូច្នេះហើយទើបខ្ញុំនិយាយថាប៉ុល ពត គ្មានជម្រើសអ្វីក្រៅពីវាយយកសិននោះទេ ហើយចាំគិតតាមក្រោយទៀត ព្រោះថាពេលវេលានោះ ជាពេលវេលាដ៏តក់ក្រហល់បំផុត ហើយប្រទេសខ្មែរអាចក្លាយជាកម្ពុជាក្រោមទី២គ្រប់ពេល។ ចប់.
0 notes